ជាតិ
«ព្រះពុទ្ធរូបទ្រង់ភ្នែន» ដ៏ធំ ត្រូវបានសាងសង់បន្ថែម លើកំពូលប្រាសាទភ្នំបាខែង
17, Mar 2024 , 8:59 pm        
រូបភាព
សៀមរាប៖ ព្រះបាទយសោវរ្ម័នទី១ បានយកភ្នំបាខែង ជាផ្ចិតរាជធានី និងបានសង់ប្រាសាទ ដែលបច្ចុប្បន្ន ត្រូវបានគេហៅថា «ប្រាសាទភ្នំបាខែង» នៅលើកំពូលភ្នំនេះតែម្ដង។ បើរាប់ទាំងប្រាង្គកណ្ដាល (តួប៉ម) ប្រាសាទភ្នំបាខែង មានប្រាង្គចំនួន ១០៩ ដែលមានខឿនចំនួន ៥ជាន់។

 
នាសតវត្សរ៍ទី១៦  ព្រះច័ន្ទរាជា បានត្រឡប់មកកាន់អតីតរាជធានីយសោធរបុរៈ ដើម្បីរៀបចំបុរាណស្ថានមួយចំនួនឡើងវិញ។ ថ្វីត្បិតតែរាជធានីពេលនោះនៅបន្ទាយលង្វែក ព្រះអង្គទៅគង់នៅអង្គរវិញមួយរយៈយូរ ដើម្បីរៀបចំបុរាណដ្ឋានខ្លះៗ និងរៀបចំបន្ថែម ដូចជា ឆ្លាក់បំពេញជញ្ជាំងពីរផ្ទាំងធំៗនៅមុមឦសាននៃប្រាសាទអង្គរវត្ត, កសាងព្រះពុទ្ធរូបចូលនិព្វាន នៅជាន់កណ្តាលនៃជ្រុងខាងលិចទាំងមូល នៃប្រាសាទបាភួន និងកសាងព្រះពុទ្ធរូបទ្រង់ភ្នែនមួយមានទំហំធំ នៅប្រាសាទភ្នំបាខែង។ 
សូមស្ដាប់បទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ និងលោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 

 




Tag:
 ភ្នំបាខែង
  ប្រាសាទភ្នំបាខែង
  ព្រះពុទ្ធរូបទ្រង់ភ្នែន
© រក្សាសិទ្ធិដោយ thmeythmey.com