ជាតិ
សង្ក្រាន្តព្រៃវែង​៥ថ្ងៃ រីឯកំពង់​ធំ មានរយៈពេល៤ថ្ងៃ
18, Mar 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖  រដ្ឋបាលខេត្តព្រៃវែង  និងកំពង់ធំ សម្រេចរៀបចំព្រឹត្តការណ៍ នឹងរៀបចំសង្រា្កន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងនោះខេត្តព្រៃវែង នឹងរៀបចំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១២-១៦ មេសា។  ចំណែក ខេត្តកំពង់ធំ នឹងរៀបចំសង្ក្រាន្តពីថ្ងៃទី ១៣-១៦ មេសា។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តទាំងពីរ។

 
​«​សង្ក្រាន្ត​ព្រៃវែង​» នឹងរៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង សហការ​ជា​រដ្ឋបាល​ខេត្តព្រៃវែង​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្នុងរយៈពេល ៥​ថ្ងៃ។ ព្រឹត្តិការណ៍​នេះ ប្រារព្ធ​ឡើង​នៅនៅទីរួមខេត្ត​ព្រៃវែង ដោយមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយនានា រួមទាំងមាន​ការបាញ់​កាំជ្រួច អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​ព្រៃវែង។
 
ព្រឹត្តិការណ៍​សង្ក្រាន្ត ក៏មាននៅខេត្តកំពង់ធំ ផងដែរ។​ ចាប់ពី​ថ្ងៃទី ១៣-១៦ ខែមេសា អ្នកចូលរួម សង្រ្កន្តកំពង់ធំ នឹងអាច​យល់ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរនានា ក៏ដូចជា​បទ​ចម្រៀង និង​ក្បាច់​រាំ​ ដែល​ការសម្តែង​ដោយ​សិល្បករ​គ្រប់​ជំនាន់ ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ​ពី​សម័យមុន​។
 
សម្រាប់សង្ក្រាន្តនាឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងប្រារព្ធ​ឡើង​នៅ​ទីតាំង​នៅសួន​ស្ទឹងសែន។  ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានរៀបចំគណៈកម្មការក្នុងការចាត់ចែង សណ្តាប់ធ្នាប់ ការតុបតែងកម្មវិធីសង្រា្កន្តល្បែងប្រជាប្រិយ ការប្រគុំតន្រ្តី និងកម្មវិធីផ្សេងទៀត។ 
 
ក្រៅពីនេះ រដ្ឋបាលខេត្តទាំងពីរ ក៏ពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។ ជាពិសេស រដ្ឋបាលខេត្តនីមួយៗ នឹងមានការរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវនៅក្នុងខេត្ត និងនៅតាមតំបន់ទេគោលដៅ ទេសចរណ៍ ដើម្បីស្វាគមន៍អ្នកទេសចរក្នុងជាតិ- អន្តរជាតិ ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត៕

Tag:
 សង្រា្កន្ត
  ព្រៃវែង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com