ជាតិ
វីដេអូ
មានផ្ទៃពោះគ្មានបញ្ហា! កញ្ញា បើកឡាន ជូនអ្នកកាសែតដើរកម្សាន្តពេលបុណ្យទន្លេ
18, Mar 2024 , 8:59 am        
រូបភាព
អ្នកស្រី  លីម  កញ្ញា  កំពុងពពោះ៨ខែតែនៅមានស្មារតីរឹងមាំ ក្នុងការបើកបរ។ ក្នុងដំណើរទស្សនកិច្ច ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា  នៅថ្ងៃទី១៦  មីនានេះ  អ្នកស្រី កញ្ញា  បានចំណាយពេលពេញ មួយថ្ងៃ បើកឡានជូនក្រុម អ្នកកាសែត  ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅសៀមរាប ។

 
ស្រ្តីវ័យ២៩ឆ្នាំរូបនេះ  លះបង់កម្លាំងកាយចិត្តបែបនេះ  ដោយសារ អ្នកស្រី ចង់លើកស្ទួយទេសចរណ៍ នៅ ខេត្តរបស់របស់ខ្លួន។ បើតាម អ្នកស្រី  កញ្ញា  ការបើក ឡាន  Jeep មានភាពងាយស្រួលគួបផ្សំ នឹងផ្លូវ ធ្វើដំណើរល្អ ដែលសម្រួលដល់ការបើកបរ ផងដែរ។
 

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៥-១៧មីនា ក្លិប អ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តសៀមរាប ដោយមានការចូលរួម ពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៣០ ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ៕
 

Tag:
 បុណ្យទន្លេ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com