ជាតិ
បុណ្យទន្លេខេត្តសៀមរាបទទួលបានទេសចរជាង៥០ម៉ឺននាក់
18, Mar 2024 , 1:59 pm        
រូបភាព
ទេសចរចូលរួមកម្សាន្តនាពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប។
ទេសចរចូលរួមកម្សាន្តនាពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប។
សៀមរាប៖ ពិធីបុណ្យទន្លេលើកទី៨ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប បានបញ្ចប់ហើយនាថ្ងៃទី១៧ ខែមីនា។ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទេសចរសរុបជាង ៥០ម៉ឺននាក់។

 
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នៃពិធីបុណ្យទន្លេលើកទី៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៥៥៣,៧៩៤ នាក់ ក្នុងនោះទេសចរបរទេស ៣៣,៧៧០ នាក់។ 
 
របាយការណ៍ដដែលបានបន្ថែមថា ត្រឹមថ្ងៃទី១៧ បុណ្យទន្លេលើកទី៨ទាក់ទាញទេសចរចំនួន ៩៦,២៤៣ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១១,២៤៣ នាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ ៨៥,០០០ នាក់៕
 
 
 
 
 

Tag:
 បុណ្យទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com