កីឡាអន្តរជាតិ
អន្តរជាតិ
Forest ​ធ្លាក់​ចូល​​តំបន់​កាត់ចោល បន្ទាប់​ពី​ EPL កាត់៤ពិន្ទុ ករណីបំពានច្បាប់ហិរញ្ញវត្ថុ
19, Mar 2024 , 3:59 pm        
រូបភាព
ក្រុម Nottingham Forest បានធ្លាក់ចូលតំបន់កាត់ចោលពីក្រមខណ្ឌ Premier League រដូវកាល ២០២៣-២៤ នេះ បន្ទាប់ពីរងពិន័យកាត់ ៤ពិន្ទុ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុរដូវកាលមុន។ Forest ជាក្លិបទី២បន្ទាប់ពី Everton ដែលរងការដាក់ទណ្ឌកម្មនេះ។



ក្រោយ Premier League កាត់៤ពិន្ទុ នៅថ្ងៃទី១៨ ខែមីនា បានធ្វើឱ្យ Forest ធ្លាក់ទៅចំណាត់ថ្នាក់ទី១៨ សល់ ២១ ពិន្ទុ តាមពីក្រោយ Luton Town ដែលឡើងទៅតំបន់សុវត្ថិភាពលេខ១៧ ចំនួន១ពិន្ទុ និងមាន ៤ពិន្ទុ ឈរពីលើក្រុមលេខ១៩ Burnley។
 
ក្របខណ្ឌលីគកំពូលអង់គ្លេស អះអាងថាគណៈកម្មាការឯករាជ្យមួយបានអនុវត្តការកាត់កងភ្លាមៗបន្ទាប់ពីស្ថាប័ននេះទទួលបានឯកសារករណីរំលោភលើច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSRs) របស់ EPl ក្នុងរយៈពេលមួយរដូវកាល ២០២២-២៣។ ក្លិប Forest ក៏បានសារភាពថាបានរំលោភលើច្បាប់នេះផងដែរ។
 
ក្លិបទាំង២០ នៅលីគកំពូលអង់គ្លេស ត្រូវបានអនុញ្ញាតឱ្យខាតប្រាក់ច្រើនបំផុត ១០៥ លានផោន (១៣០ លានដុល្លារ) ក្នុងរយៈពេល៣ឆ្នាំ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំ ក្លិប Forest ខាតជិត៨០លានដុល្លារទៅហើយ។
 
Nottingham ជាក្លិបទីពីរនៅ Premier League ដែលត្រូវបានកាត់ពិន្ទុនៅរដូវកាលនេះដោយសារការបំពានផ្នែកហិរញ្ញវត្ថុ បន្ទាប់ពី Everton ពិន័យកាត់ ១០ពិន្ទុ កាលពីខែវិច្ឆិកា មុនបន្ថយទណ្ឌកម្មមកត្រឹម ៦ពិន្ទុវិញ ក្រោយឈ្នះលើបណ្តឹងឧទ្ធរណ៍នៅដើមខែមីនានេះ។
 
Everton មិនទាន់រាច់ខ្លួនពីការដាក់ពិន័យបន្តបន្ទាប់ទៀតឡើយ ដោយត្រូវរង់ចាំការពិន័យជាលើកទីពីរពាក់ព័ន្ធនឹងការចំណាយក្នុងរដូវកាលមុន ២០២២-២៣៕
 

Tag:
 Nottingham Forest
  បំពានច្បាប់ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com