ជាតិ
ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា នេះ អាកាសធាតុអាចក្តៅដល់៣៨អង្សា តែក៏អាចមានភ្លៀង
20, Mar 2024 , 9:32 am        
រូបភាព
សម្ពាធទាបបន្តគ្របដណ្តប់មកលើកម្ពុជា ថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់នានានៅកម្ពុជា អាចឡើងកំដៅដល់៣៨អង្សាសេ ហើយក៏អាចមានភ្លៀងធ្លាក់ផងដែរ ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា។

តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងអតិបរមា៣៨អង្សាសេ, តំបន់ខ្ពង់រាប ពី២៤ ទៅ៣៨អង្សាសេ និងតំបន់សមុទ្រ ពី២៦ទៅ៣៦អង្សាសេ។ ខ្យល់បក់នៅតំបន់ទាំងបីនេះ មានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។

តាមស្ថាប័នឧតុនិយម ភ្លៀងអាចធ្លាក់គ្របដណ្តប់លើផ្ទៃប្រមាណ១៥ភាគរយ ក្នុងនោះមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប នៅតំបន់វាលទំនាបភាគពាយ័ត្យ, ខេត្ត ប៉ៃលិន និងឧត្តរមានជ័យ នៅតំបន់ខ្ពង់រាបភាគពាយ័ព្យ។

តំបន់សមុទ្រក៏អាចមានភ្លៀងធ្លាក់ដូចគ្នា ហើយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕





© រក្សាសិទ្ធិដោយ thmeythmey.com