ជាតិ
វីដេអូ
អ្នកស្រី សុខុន​ កាក់កប នឹងរបរលក់ភេសជ្ជៈនៅផ្សារសាមគ្គីកំពត
22, Mar 2024 , 8:59 am        
រូបភាព
កំពត៖ ​អ្នកស្រី ជោ សុខុន គឺជាអាជីវករលក់ភេសជ្ជៈចម្រុះមុខ នៅច្រកចូលខាងជើងនៃផ្សារសាមគ្គីទីរួមខេត្តកំពត។ រយៈពេលជាង៧ឆ្នាំមកនេះ របរលក់ភេសជ្ជៈរបស់អ្នកស្រី ទទួលបានការគាំទ្រច្រើន ហើយអតិថិជនគោលដៅរបស់អ្នកស្រី គឺអ្នកដំណើរ និងអាជីវករដូចគ្នានៅក្នុងផ្សារ។ ភេសជ្ជៈដែលអ្នកស្រីលក់ដាច់ ជាងគេមានដូចជា កាហ្វេ តែទឹកដោះគោ​ ទឹកអំពៅ ដូងងក្រឡុក ផាសិនគ្រីមឈីស ​ ស្តុបឺរីគ្រីមឈីស ដោយមួយកែវតម្លៃ ៥ពាន់រៀល រួមទាំងភេសជ្ជៈផ្សេងៗទៀត។ ក្នុងមួយថ្ងៃអ្នកស្រី អាចរកចំណូលប្រមាណ ២០ម៉ឺនរៀល។ ចំណូលបានពីការលក់នេះ គឺសមល្មមនឹងអាចផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងការចំណាយនានានៅក្នុងផ្ទះ៕



សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

Tag:
 ThmeyThmey
 ​ កំពត
  ភេសជ្ជៈ
© រក្សាសិទ្ធិដោយ thmeythmey.com