ជាតិ
វីដេអូ
វ័យ ៧៣ឆ្នាំ លោក ម៉ៅ ខុន នៅតស៊ូឡើងត្នោត ទោះប្រឈមគ្រោះថ្នាក់
24, Mar 2024 , 9:59 am        
រូបភាព
ដោយ៖ ញ៉ែម ចាន់ 
លោក ម៉ៅ ខុន នៅតែប្រឹងប្រែងប្រកបរបរឡើងត្នោត ទោះបីមានអាយុច្រើន និងរាងកាយមិនមាំទាំក៏ដោយ។ អ្នកបាត់ដំបងរូបនេះ បានឱ្យដឹង មូលហេតុដែលលោកនៅតស៊ូប្រកបរបរឡើងត្នោត គឺដើម្បីរកចំណូលផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ខណៈកូនៗមានគ្រួសាររស់បែកផ្ទះអស់។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
មានអាយុ ៧៣ឆ្នាំ លោក ម៉ៅ ខុន បានប្រកបរបរឡើងត្នោតរយៈពេលជាង៤០ឆ្នាំ។ អ្នកស្រុកឯកភ្នំ លោក ម៉ៅ ខុន អាចរកចំណូលក្នុងមួយថ្ងៃបានប្រមាណពី ៥ទៅ ១០ម៉ឺនរៀល ពីដើមត្នោតចំនួន២០ដើម។ ជារៀងរាល់ថ្ងៃ លោក ម៉ៅ ខុន ត្រូវឡើងត្នោត២ដង គឺពេលព្រឹកព្រលឹម និងល្ងាច។ 
 

«ខ្ញុំមានវ័យច្រើន និងសុខភាពកាន់តែទៅតាមវ័យ ពេលខ្លះ ចុកដៃជើង មិនស្រួលខ្លួន ក៏សម្រាកបន្តិច។  ខ្ញុំឡើងត្នោត បានតែ ពេលត្រជាក់ៗ ដូចជាព្រឹកព្រលឹម  និងល្ងាច ពេលខ្លះឡើងរហូត ដល់ ម៉ោង ១០យប់ក៏មាន»។ នេះជាការរៀបរាប់របស់លោក ម៉ៅ ខុន ដែលបន្ថែមថា លោកចង់ប្រកបរបរនេះរយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែបើសុខភាពទៅមិនរួច លោកនឹងឈប់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com