ជាតិ
សង្រ្កាន្តឆ្នាំថ្មី
បវរកញ្ញាវ័យចំណាស់ ស្រីស្រស់ប្រុសស្អាត និងអុកចត្រង្គ នឹងត្រូវប្រកួតគ្នា នៅ«សង្រ្កាន្តព្រៃវែង» រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង
× ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ នៅទីរួមខេត្តព្រៃវែង។ ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» នឹងការប្រឡងបវរកញ្ញាវ័យចំណាស់ បវរកញ្ញាស្រីស្រស់ប្រុសស្អាត និងអុកចត្រង្គផងដែរ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៤» ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ តាំងពីបុរាណកាលមក។
ព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ២០២៤នេះ នឹងមានការប្រគំតន្ត្រីសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការបង្ហោះគោម និងបាញ់កាំជ្រួច។ ក្រៅពីកម្មវិធីទាំងនេះ ក៏មានកម្មវិធីលេងកម្សាន្តតំបន់ត្រជាក់ចិត្ត រួមទាំងព្រឹត្តិការណ៍កម្សាន្តផ្សេងៗដូចជា ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ រួមទាំងអុកចត្រង្គទៀតផង។ នេះបើតាមរដ្ឋបាលខេត្ត។
រដ្ឋបាលខេត្តព្រៃវែង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង៕
រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង
រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង
រូបភាពពីហ្វេសប៊ុកសង្រ្កាន្តព្រៃវែង
Tag:
សង្រ្កាន្តព្រៃវែង
ចូលឆ្នាំថ្មី
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com