កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប្រាប់មូលហេតុមិនទៅដឹកនាំក្លិបលីគអារ៉ាប៊ីសាអូឌីត ទោះ Ronaldo អូសទាញ
28, Mar 2024 , 12:19 pm        
រូបភាព
Mourinho ប្រាប់មូលហេតុមិនទៅដឹកនាំក្លិបលីគអារ៉ាប៊ីសាអូឌីត ទោះ Ronaldo អូសទាញ ដោយ៖ជា យូគៀង អន្តរជាតិ កីឡាអន្តរជាតិ (Jose Mourinho, Cristiano Ronaldo) លោក Jose Mourinho បានប្រាប់ពីមូលហេតុ ៣យ៉ាង ដែលលោកបានបដិសេធមិនទៅដឹកនាំនៅក្លិបរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការអូសទាញពីសំណាក់អតីត​កូនក្រុមតារាបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ទើបត្រូវបានក្លិប AS Roma បណ្តេញចេញ កាលពីខែកុម្ភៈ ​ត្រូវបានគេរាយការណ៍ថា ក្លិប Al Shabab ស្ថិតក្នុងក្របខណ្ឌ Saudi Pro League ធ្លាប់បានដាក់សំណើរទៅកាន់លោក ចំពោះតំណែងដឹកនាំក្លិប។ បើតាមការផ្សាយរបស់ទូរទស្សន៍ ESPN លោក Mourinho បានជួបជជែកគ្នាជាមួយប្រធានក្លិបមួយរូប មកពីប្រទេសអារ៉ាប៊ីសាអូឌីត លោក Domenico Tite ក្រោយពេលក្លិប Roma បណ្តេញចេញបានត្រឹម ១សប្តាហ៍។ ពេលថ្មីៗនេះ នាកិច្ចសម្ភាស៍ជាមួយអ្នកកាសែតផ្នែកផ្ទេរកីឡាករដ៏ល្បីសញ្ជាតិអ៊ីតាលី គឺលោក Fabrizio Romano អតីតអ្នកចាត់ក្រុម Real Madrid, Chelsea, Manchester United បានប្រាប់ពីមូលហេតុ ៣យ៉ាង ដែលលោកបដិសេធ មិនដឹកនាំក្រុមនៅអារ៉ាប៊ីសាអូឌីត។ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ Ronaldo ក៏បានរួមចំណែកអូសទាញលោក Mourinho ផងដែរ។ លោក Mourinho បានបកស្រាយពីហេតុផល ដែលលោកមិនទៅដឹកនាំក្រុមនៅអារ៉ាប៊ីសាអូឌីត៖«ខ្ញុំគិតថា Cristiano Ronaldo បានបើកទ្វារក្នុងលក្ខខណ្ឌ សម្រាប់មនុស្សដែលមានជំនឿថា អាចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីតែរស់នៅកម្សាន្តនៅទីនោះ និងដើម្បីរីករាយ នឹងការអភិវឌ្ឍន៍ប្រទេស ដែលចង់ក្លាយជាប្រទេសក្នុងវិស័យបាល់ទាត់។ ពេលខ្លះមានចំណងចំណូលចិត្ត តែគ្មានការអភិវឌ្ឍ។»។  បុរសសញ្ជាតិព័រទុយហ្កាល់ ក៏លើកពីហេតុផលរបស់លោកថា លោកចង់បន្តដឹកនាំនៅក្នុងក្លិបស្ថិតនៅតំបន់អឺរ៉ុប ដ្បិតការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតកន្លងមក ដើម្បីតែកម្សាន្តតែប៉ុណ្ណោះ។ «Cristiano បានបើកផ្លូវ នៅពេលដែលខ្ញុំមានអទិភាព និងសមត្ថភាព ពិតណាស់ សេដ្ឋកិច្ចវាមានសារៈសំខាន់ណាស់។ ខ្ញុំបានបដិសេធព្រោះអ្វីដែលសំខាន់ជាងសម្រាប់ខ្ញុំគឺ Roma គោលដៅបាល់ទាត់អឺរ៉ុប និងការប្តេជ្ញាចិត្ត។ បើសួរខ្ញុំពីរឿងអនាគត បទពិសោធន៍បានបង្រៀនខ្ញុំឱ្យនិយាយថាមិនដែល និងមិនអាច តែបើអ្នកសួរខ្ញុំពីមូលហេតុទៅអារ៉ាប៊ីសាអូឌីតនោះគឺព្រោះតែគ្រាន់តែទៅដើរលេងកម្សាន្តមើល ប្រដាល់, Formula 1 និងជួបជុំមិត្តភក្កិប៉ុណ្ណោះ។»។ លោក Mourinho បាននិយាយដូច្នេះ។ កន្លងមកបុរសរហស្សនាម Special 1 រូបនេះ ត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងទីលានប្រណាំងរថយន្ត Saudi Grand Prix ជាមួយនឹងលោក Anthony Joshua’Bout និងលោក Francis Ngannou។ លោក Mourinho បានបង្ហើបប្រាប់អ្នកកាសែតថា លោកពេញចិត្តក្នុងការទទួលយកការងារថ្មី ក្នុងរដូវកាលបន្ទាប់៕

លោក Jose Mourinho បានប្រាប់ពីមូលហេតុ ៣យ៉ាង ដែលលោកបានបដិសេធមិនទៅដឹកនាំនៅក្លិបរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការអូសទាញពីសំណាក់អតីត​កូនក្រុមតារាបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo។

អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ទើបត្រូវបានក្លិប AS Roma បណ្តេញចេញ កាលពីខែកុម្ភៈ ​ត្រូវបានគេរាយការណ៍ថា ក្លិប Al Shabab ស្ថិតក្នុងក្របខណ្ឌ Saudi Pro League ធ្លាប់បានដាក់សំណើរទៅកាន់លោក ចំពោះតំណែងដឹកនាំក្លិប។
 
បើតាមការផ្សាយរបស់ទូរទស្សន៍ ESPN លោក Mourinho បានជួបជជែកគ្នាជាមួយប្រធានក្លិបមួយរូប មកពីប្រទេសអារ៉ាប៊ីសាអូឌីត លោក Domenico Tite ក្រោយពេលក្លិប Roma បណ្តេញចេញបានត្រឹម ១សប្តាហ៍។
 
ពេលថ្មីៗនេះ នាកិច្ចសម្ភាស៍ជាមួយអ្នកកាសែតផ្នែកផ្ទេរកីឡាករដ៏ល្បីសញ្ជាតិអ៊ីតាលី គឺលោក Fabrizio Romano អតីតអ្នកចាត់ក្រុម Real Madrid, Chelsea, Manchester United បានប្រាប់ពីមូលហេតុ ៣យ៉ាង ដែលលោកបដិសេធ មិនដឹកនាំក្រុមនៅអារ៉ាប៊ីសាអូឌីត។ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ Ronaldo ក៏បានរួមចំណែកអូសទាញលោក Mourinho ផងដែរ។
 
លោក Mourinho បានបកស្រាយពីហេតុផល ដែលលោកមិនទៅដឹកនាំក្រុមនៅអារ៉ាប៊ីសាអូឌីត៖«ខ្ញុំគិតថា Cristiano Ronaldo បានបើកទ្វារក្នុងលក្ខខណ្ឌ សម្រាប់មនុស្សដែលមានជំនឿថា អាចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីតែរស់នៅកម្សាន្តនៅទីនោះ និងដើម្បីរីករាយ នឹងការអភិវឌ្ឍន៍ប្រទេស ដែលចង់ក្លាយជាប្រទេសក្នុងវិស័យបាល់ទាត់។ ពេលខ្លះមានចំណងចំណូលចិត្ត តែគ្មានការអភិវឌ្ឍ។»។ 
 
បុរសសញ្ជាតិព័រទុយហ្កាល់ ក៏លើកពីហេតុផលរបស់លោកថា លោកចង់បន្តដឹកនាំនៅក្នុងក្លិបស្ថិតនៅតំបន់អឺរ៉ុប ដ្បិតការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតកន្លងមក ដើម្បីតែកម្សាន្តតែប៉ុណ្ណោះ។
 
«Cristiano បានបើកផ្លូវ នៅពេលដែលខ្ញុំមានអទិភាព និងសមត្ថភាព ពិតណាស់ សេដ្ឋកិច្ចវាមានសារៈសំខាន់ណាស់។ ខ្ញុំបានបដិសេធព្រោះអ្វីដែលសំខាន់ជាងសម្រាប់ខ្ញុំគឺ Roma គោលដៅបាល់ទាត់អឺរ៉ុប និងការប្តេជ្ញាចិត្ត។ បើសួរខ្ញុំពីរឿងអនាគត បទពិសោធន៍បានបង្រៀនខ្ញុំឱ្យនិយាយថាមិនដែល និងមិនអាច តែបើអ្នកសួរខ្ញុំពីមូលហេតុទៅអារ៉ាប៊ីសាអូឌីតនោះគឺព្រោះតែគ្រាន់តែទៅដើរលេងកម្សាន្តមើល ប្រដាល់, Formula 1 និងជួបជុំមិត្តភក្កិប៉ុណ្ណោះ។»។ លោក Mourinho បាននិយាយដូច្នេះ។
 
កន្លងមកបុរសរហស្សនាម Special 1 រូបនេះ ត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងទីលានប្រណាំងរថយន្ត Saudi Grand Prix ជាមួយនឹងលោក Anthony Joshua’Bout និងលោក Francis Ngannou។ លោក Mourinho បានបង្ហើបប្រាប់អ្នកកាសែតថា លោកពេញចិត្តក្នុងការទទួលយកការងារថ្មី ក្នុងរដូវកាលបន្ទាប់៕

Tag:
 Jose Mourinho
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com