អន្តរជាតិ
អង់គ្លេស​​នឹងពន្យឺតការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាចាប់​ពី​ឆ្នាំ​២០២៥
29, Mar 2024 , 2:40 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី២៧ ខែមីនា នឹងពន្យឺតការដំឡើងប្រាក់ឈ្នួលអប្បបរមាពីឆ្នាំ២០២៥ ដើម្បីបង្រួមគម្លាតរវាងអ្នកដែលមានប្រាក់ខែទាបបំផុត និងអ្នកដែលមានប្រាក់ខែខ្ពស់បំផុត។ វិធានការបែបនេះ គឺដើម្បីជួយកាត់បន្ថយបន្ទុកដល់និយោជក បន្ទាប់ពីបង្កើនប្រាក់ឈ្នួលអប្បបរមាជិត ១០ ភាគរយក្នុងឆ្នាំនេះ។

 
ប្រាក់ឈ្នួលអប្បបរមារបស់អង់គ្លេសសម្រាប់អ្នកធ្វើការដែលមានអាយុចាប់ពី២១ឆ្នាំ ឡើងទៅនឹងកើនឡើងដល់ ១៤,៤៥ ដុល្លារក្នុងមួយម៉ោងក្នុងខែមេសា ដែលឈានដល់ពីរ ភាគបីនៃប្រាក់ចំណូលជាមធ្យមសម្រាប់អ្នកធ្វើការនៅក្នុងក្រុមអាយុនេះ និងជាចំនួនខ្ពស់​ មួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។
 
ក្រសួងធុរកិច្ច និងពាណិជ្ជកម្ម បានបញ្ជាក់សេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី ២៧ ខែមីនាថា ចំណាត់ការនេះឆ្លើយតបនឹងការប្តេជ្ញាចិត្តនយោបាយដោយគណបក្សអភិរក្ស របស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak ហើយសម្រាប់ឆ្នាំ ២០២៥ ប្រាក់ខែអប្បបរមាគួរតែកើនឡើងស្របតាមប្រាក់ចំណូលជាមធ្យម។
 
គណៈកម្មការប្រាក់បៀវត្សរ៍ទាបដែលជាក្រុមអ្នកជំនាញផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលលើការ ដំឡើងប្រាក់ឈ្នួលអប្បបរមាបង្ហាញថា ការដំឡើងប្រាក់បៀវត្សដែលត្រូវការសម្រាប់ ប្រាក់ឈ្នួលជាតិសម្រាប់ការរស់នៅ (National Living Wage) នៅឆ្នាំ ២០២៥ នឹងមានការកើនឡើង ៣,៩ ភាគរយដល់ ១៥ ដុល្លារក្នុងមួយម៉ោង។ អង់គ្លេស​បាន​ដាក់ចេញ​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លើក​ដំបូង​កាល​ពី​ ២៥​ឆ្នាំ​មុន ដើម្បី​ដោះស្រាយ​បញ្ហា​វិសមភាព​ប្រាក់​ខែ។
 
ទន្ទឹមនេះ​ ស្ថាប័នស្រាវជ្រាវResolution Foundation បានសម្គាល់នៅសប្តាហ៍នេះថា ប្រាក់ចំណូល របស់អ្នកដែលរកបានប្រាក់ខែទាបឥឡូវនេះគឺ ៧៥៧៣,៧៤ដុល្លារក្នុងមួយឆ្នាំ ខ្ពស់ជាងការរំពឹងទុក ប្រសិនបើវាកើនឡើងស្របតាមកំណើនប្រាក់ខែធម្មតា។ និយោជកបាននិយាយថា ការកើនឡើងដ៏ធំនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែលឆ្លុះបញ្ចាំងមួយផ្នែកធំនៃការកើនឡើងនៃអតិផរណាបានដាក់សម្ពាធលើពួកគេឱ្យបង្កើនតម្លៃផលិតកម្ម ឬត្រូវកាត់បន្ថយការជ្រើសរើសបុគ្គលិក៕

© រក្សាសិទ្ធិដោយ thmeythmey.com