ជាតិ
រូបសំណាក«សេះសមុទ្ទ» នៅខេត្តកំពត លេចចេញជារូបរាង ឆាប់ៗនេះ
29, Mar 2024 , 3:25 pm        
រូបភាព
រូបសំណាក«សេះសមុទ្ធ» សាងសង់ពីស៊ីម៉ងត៍ប៉េតុងកម្ពស់៨ម៉ែត្រ ស្ថិតនៅទីតាំងសួនច្បារព្រែកកំពត ខាងមុខសាលាខេត្តចាស់។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកំពត។
រូបសំណាក«សេះសមុទ្ធ» សាងសង់ពីស៊ីម៉ងត៍ប៉េតុងកម្ពស់៨ម៉ែត្រ ស្ថិតនៅទីតាំងសួនច្បារព្រែកកំពត ខាងមុខសាលាខេត្តចាស់។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកំពត។
កំពត៖រដ្ឋបាលខេត្តកំពត បានសាងសង់រូបសំណាកថ្មីមួយបន្ថែមទៀត ក្នុងក្រុងកំពត គឺរូប «សេះសមុទ្ទដ៏ធំ» តំណាងឱ្យខេត្តជាប់សមុទ្ទមួយនេះ។ ក្រឡែកមកមើលពីសកម្មភាពរបស់ ក្រុមការងារសាងសង់វិញ ក៏កំពុងញាប់ដៃ ញាប់ជើង បំពេញការងារអត់សម្រាក ផងដែរ។ រូបសំណាកនេះ ប្រើពេលសាងសង់ប្រមាណ១ខែហើយ គ្រោងនឹងបញ្ចប់នៅខែមេសា គឺមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។


រូបសំណាកសេះសមុទ្ទនេះសាងសង់ឡើង ដើម្បីបង្ហាញដល់សាធារណជនពីធនធានក្នុងសមុទ្ទ​ ពិសេសក្នុងខេត្តទេសចរណ៍មួយនេះ។ រូបសំណាកដ៏ធំថ្មីមួយនេះ សាងសង់ពីស៊ីម៉ងត៍ប៉េតុងកម្ពស់៨ម៉ែត្រ ស្ថិតនៅទីតាំងសួនច្បារព្រែកកំពត ខាងមុខសាលាខេត្តចាស់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com