ជាតិ
ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទះសាឡីគោលឿន នៅដើមខែមេសា
30, Mar 2024 , 11:19 am        
រូបភាព
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទះសាឡីគោលឿន នៅថ្ងៃអាទិត្យទី៧ ខែមេសា វេលាម៉ោង៨ព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង។ ពិធីនេះ ប្រារព្ធឡើងស្ទើរជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចូលរួមអភិរក្ស និងផ្សព្វផ្សាយកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ។


 
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ដើមឡើយរទេះសាឡីគោ ត្រូវបានគេប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការ ឬចាស់ព្រឹទ្ធាចារ្យ ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណីប៉ុណ្ណោះ។ លុះក្រោយៗមក អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះ នៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំខ្មែរ៕ 







Tag:
 រដ្ឋបាលខេត្តកំពង់ស្ពឺ
  រទះសាឡីគោលឿន
© រក្សាសិទ្ធិដោយ thmeythmey.com