ជាតិ
វីដេអូ
មួយថ្ងៃនៅក្រុងកំពត!
31, Mar 2024 , 8:59 am        
រូបភាព
កំពត៖ «កំពត» ជាខេត្តទេសចរណ៍ជាប់សមុទ្រដ៏ល្បីល្បាញមួយ ក្នុងចំណោមខេត្តទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជា។ នោះក៏ព្រោះខេត្តកំពត មានកំណប់ទេសចរណ៍ជាច្រើនដ៏សម្បូរបែប។ ត្រឹមតែក្រុងកំពត មានទីតាំងទេសចរណ៍ទាក់ទាញជាច្រើនទៅហើយ ដូចជា សំណង់អាគារបុរាណ,រមណីយដ្ឋានស្រះឈូក ដែលជាទីតាំងបុរាណបន្សល់ទុកមកជាច្រើនទសវត្សរ៍មកហើយ។


 
ក្រៅពីនេះ មានកន្លែងទស្សនាថ្ងៃរះ ដ៏ល្អស្អាតនៅដងព្រែកកំពត និងទេសចរជិះទូកកម្សាន្តនាពេលរាត្រីទស្សនាអំពិលអំពែកលើដងព្រែកដ៏កម្រ។ ផ្សាររាត្រីកំពត ក៏ជាកន្លែងពេញនិយមសម្រាប់ទេសចរ ដោយសារមានលក់ផលិតផលទេសចរណ៍ ម្ហូបអាហារ និងទំនិញផ្សេងៗ។
 
វីដេអូខាងក្រោមនេះ ជាដំណើរកម្សាន្តមួយថ្ងៃរបស់នាយយ៉ាន និងកញ្ញា ផាត ដាណេ នៅក្រុងកំពត។ ដូច្នេះចង់ដឹងថាទាំង២នាក់នេះទៅកន្លែងណាខ្លះ ទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
ខេត្តជាប់សមុទ្ទមួយនេះ ក៏មានទីតាំងទេសចរណ៍ដ៏សម្បូរបែបជាច្រើនទៀតនៅតាមស្រុកនានា មានដូចជា ភ្នំឈ្ងោក ទំនប់ប្រទ័ក្សក្រឡា ភ្នំនាងសេដាឱន កសិទេសចរណ៍ចម្ការម្រេច ឋានសួគ៌ភ្នំវល្លិ៍ សហគមន៍ទេសចរណ៍ត្រពាំងសង្កែ និងកំពង់សាមគ្គី និងស្រែអំបិលជាដើម។ ទីតាំងទាំងអស់នេះ ភ្ញៀវទេសចរអាចធ្វើសកម្មភាពនានាដូចជា ផ្សងព្រេងក្នុងព្រៃ ឡើងភ្នំ ទស្សនាប្រាសាទក្នុងរូងភ្នំ ជិះទូកមើលសត្វស្លាបលើអាងទឹកដ៏ធំ ជិះរថភ្លើងកែច្នៃតាមចង្កេះភ្នំ កម្សាន្តទឹកជ្រោះចម្ការក្នុងចម្ការដំណាំ និងទស្សនាព្រៃកោងកាងផងដែរ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com