ជាតិ
សមត្ថកិច្ច កំពុងស្វែងរកអ្នកបង្កើតរូបភាព«នារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត»
31, Mar 2024 , 10:49 am        
រូបភាព
ភ្នំពេញ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកកាត់តរូបភាព«នារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត»។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅថ្ងៃទី៣១ ខែមីនា។


 
នៅថ្ងៃទី៣០ ខែមីនា មានទំព័រហ្វេសប៊ុកមួយឈ្មោះ «ការពិត -Fact» បានបង្ហោះរូបភាពកាត់តនារីម្នាក់កាន់ទង់ជាតិថៃ ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ដោយភ្ជាប់ឃ្លាថា «ប្រជាជនខ្មែររស់នៅក្រោមជើងសៀមជារៀងរហូត»។ 
 
ជុំវិញករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងអាជ្ញាធរជាតិអប្សរា បានប្រតិកម្មថា រូបភាពដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។ ស្ថាប័នទាំងពីរ អំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើពលរដ្ឋឈប់ចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយនេះ៕   
 

Tag:
 ប្រាសាទអង្គរវត្ត
  ក្រសួងវប្បធម៌
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com