ជាតិ
ឈប់ចំណាកស្រុក អ្នកស្រី សុខលាភ ងាកមកលក់ចេកអាំងខ្ទិះដូង
31, Mar 2024 , 7:39 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ចិន សុខលាភ ជាអ្នកលក់ចេកអាំងខ្ទិះដូង នៅមុខសាលាទួនហ្វា។ ជាង៧ខែមកនេះ ការលក់ចេកអាំងរបស់អ្នកស្រីទទួលបានការគាំទ្រច្រើនពីអតិថិជន ដោយសារចេកអាំងដាក់ខ្ទិះដូង មានរសជាតិឆ្ងាញ់។ មុននឹងចាប់យករបរនេះ អ្នកស្រី សុខលាភ ធ្លាប់ជាពលករចំណាកស្រុកនៅ ប្រទេសថៃជាច្រើនឆ្នាំជាមួយគ្រួសារ។

 
ស្រ្តីវ័យ៣២ឆ្នាំរូបនេះ លើកឡើងថា ការជ្រើសយករបរលក់ចេញអាំងនេះ ក៏ព្រោះអ្នកស្រី ចង់មានមុខរបរមួយច្បាស់លាស់ អាចចិញ្ចឹមជីវិតបានសមរម្យ។ ចេកអាំងទឹកអំបិល និងចេកអាំងខ្ទិះដូងជាអាហារសម្រន់មួយប្រភេទដែលប្រជាជន ខ្មែរនិយមបរិភោគ ។ 
 
ក្នុងមួយថ្ងៃអ្នកស្រីអាចលក់ចេកអាំងបាន ជាង១០០ចង្កាក់ ដោយចេកអាំងខ្ទិះដូង១ចង្កាក់៣០០០រៀលនិងចេកអាំងទឹកអំបិល១ចង្កាក់១៥០០រៀល។ អ្នកស្រី ចិន សុខលាភ បន្ថែមថាអតិថិជ របស់អ្នកស្រីមានក្មេងចាស់ និងបុគ្គលិកក្រុម ហ៊ុនតែងទិញជាប្រចាំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com