ជាតិ
អាស៊ាន
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ បញ្ចេញសក្តានុពលអាស៊ាន
02, Apr 2024 , 9:21 am        
រូបភាព
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី២ ខែមេសានេះ ក្រោមមូលបទ បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន (Unleashing ASEAN's Potential: Connectivity,Technology and Inclusive Growth)។ កិច្ចប្រជុំនេះ រៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

 
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ មានគោលដៅជំរុញសក្តានុពលអាស៊ាន ពិសេសកំណើនសេដ្ឋកិច្ច ថាមពល និងបច្ចេកវិទ្យា ដែលកម្ពុជាគឺជាចំណុចស្នូល។ 
 
តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពលកកើតឡើងវិញរបស់អាស៊ាន (ASEAN energy grid connectivity and ASEAN renewable energy and sustainability), កម្ពុជាគឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia - Gateway to ASEAN) និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth) គឺជាប្រធានបទសំខាន់ ដែលត្រូវយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ។
 
កិច្ចប្រជុំនេះ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមកិច្ចសហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតតំណាងស្ថាប័នពាក់ព័ន្ធនានា ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា និងអាស៊ាន រួមទាំងអ្នកជំនាញពីគ្រប់វិស័យផងដែរ។ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ៕

Tag:
 ធុរកិច្ច
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com