ជាតិ
តើការខូចឈ្មោះក្នុងប្រព័ន្ធឥណទាន ឬខូច CBC មានន័យដូចម្តេច?
04, Apr 2024 , 10:59 am        
រូបភាព
ការខូចឈ្មោះក្នុងប្រព័ន្ធឥណទាន ឬ ខូច CBC សំដៅលើការប្រវត្តិបង់សងកម្ចីយឺតយ៉ាវទៅដល់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដែលបានចុះបញ្ជីស្របច្បាប់ជាមួយធនាគារជាតិនៃកម្ពុជា។ យ៉ាងណាមិញ អតិថិជនក៏អាចកែលម្អឈ្មោះក្នុងប្រព័ន្ធឥណទានវិញបានតាមរយៈទូទាត់កម្ចីទៀតទាត់ និងពិភាក្សាជាមួយធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូក្នុងការកែប្រែវិធីសាស្រ្តនៅក្នុងការបង់សង។ តាមពិតទៅ ប្រព័ន្ធ CBC ជាការ កត់ត្រារាល់ប្រវត្តិប្រតិបត្តិការឥណទានទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន។ នៅកម្ពុជាមានអតិថិជនទូទាត់ប្រតិបត្តិការសងកម្ចីយឺតយ៉ាវមានតិចជាង ១០នាក់ក្នុងចំណោម១០០នាក់។ នេះបើតាមលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចែករំលែកនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។



© រក្សាសិទ្ធិដោយ thmeythmey.com