ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅជប៉ុន សម្តេច ហ៊ុន សែន ទទួលភារៈជាប្រមុខរដ្ឋស្តីទី
05, Apr 2024 , 9:12 am        
រូបភាព
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី៥ ខែមេសា នេះ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន។ ក្នុងឱកាសនៃព្រះរាជអវត្តមានរបស់ព្រះអង្គ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងបំពេញតួនាទីក្នុងឋានៈជាប្រមុខស្តីទី។

ក្នុងព្រះរាជសារចុះថ្ងៃទី២ ខែមេសា ព្រះករុណាព្រះមហាក្សត្រ ស្តេចមានព្រះរាជចំណារអំពីព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥ ខែមេសា ប៉ុន្តែកាលបរិច្ចេទនៃការយាងវិលត្រឡប់មកមាតុប្រទេសវិញ មិនត្រូវបានបញ្ជាក់នោះឡើយ។ សម្រាប់ព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាង​ជាព្រះរាជាធិបតីភាព​ក្នុងពិធីបញ្ចុះបឋម​សិលាព្រះវិហារ Homyo-in ស្ថិតលើ​ភ្នំ Muryoju និងជាភ្ញៀវកិត្តិយស​អបអរទិវាព្រះពុទ្ធសាសនា​អន្តរជាតិ នៅ​ The Royal Grand Hall of Buddhism នាក្រុងអូសាកា។



សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទទួលភារៈជាប្រមុខរដ្ឋស្តីទី ពោលគឺរយៈពេលពីរថ្ងៃ បន្ទាប់ពីសម្តេចឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។




 



© រក្សាសិទ្ធិដោយ thmeythmey.com