កីឡាអន្តរជាតិ
អន្តរជាតិ
Alonso បដិសេធទៅ​ដឹកនាំ Liverpool ក្រោមមូលហេតុស្ទើរពិសោធន៍ និងពេលវេលាមិនសមរម្យ
11, Apr 2024 , 9:59 pm        
រូបភាព
ក្លិប Liverpool ធ្លាប់បានបង្ហាញបំណងចង់បានអតីតកីឡាករខ្លួន Xabi Alonso ដែលសព្វថ្មៃកំពុងលេចធ្លោក្នុងនាមជាអ្នកចាត់ការទូទៅ Bayer Leverkusen ដើម្បីជំនួសតំណែងរបស់លោក Jurgen Klopp នៅរដូវកាលក្រោយ។ Alonso បដិសេដ ដោយបប្រាប់ពីមូលហេតុ ព្រោះរូបគេត្រូវការកសាងស្មារតីក្រុមបានល្អ និងពេលវេលាមិនទាន់អំណោយផលសមរម្យ។ ហង្សក្រហម ក៏បែរជាបង្វែរចំណាប់អារម្មណ៍វិញ ដោយលើកឡើងថាទុកពេលដល់បុរសវ័យ ៤២ឆ្នាំ បន្តជាមួយក្លិបអាល្លឺម៉ង់។

 
តាំងពីដឹកនាំក្រុម Leverkusen រដូវកាលមុន មកដល់ពេលនេះ លោក Alonso បានកែប្រែវាសនាក្រុមស្ថិតក្នុងលីគកំពូលអាល្លឺម៉ង់យ៉ាងឆាប់រហ័ស។ Leverkusen កំពុងខិតជិតក្នុងការឈ្នះពានរង្វាន់ Bundesliga លើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈខ្លួននាំមុខដាច់កំពូលតារាងពីការប្រជែងរបស់ក្រុមការពារជើងឯក Bayern Munich ជាមួយគម្លាត ១៦ពិន្ទុ។
 
មើលឃើញពីសមត្ថភាពដ៏ខ្លាំងរបស់ Alonso ជាលទ្ធផលក្លិបហង្សក្រហមបានបង្ហាញចំណាប់អារម្មណ៍ ចង់បានអ្នកចាត់ការសញ្ជាតិអេស្ប៉ាញមកដឹកនាំក្រុម ក្រោយពេលលោក Jurgen Klopp លាលែងពីតំណេងក្រោយចប់រដូវកាល។
 
កាលពីខែមុនលោក Alonso ក៏បានបញ្ជាក់ច្បាស់ៗពីអនាគតជាមួយនឹងក្រុម Bayer Leverkusen ថាលោកនឹងនៅបន្តជួយក្រុមនៅរដូវកាលក្រោយបន្ថែមទៀត។ 
 
ពេលថ្មីៗនេះជាមួយនឹងកិច្ចសម្ភាសក្នុងទូរទស្សន៍កីឡា TNT Sports បុរសអតីតកីឡាករក្រុម Real Madrid និង Bayern Munich បង្ហើបពីការសម្រេចចិត្តបន្តជាមួយនឹងក្រុម Leverkusen។ 
 
«វាមានហេតុផលច្រើនណាស់ក្នុងសម្រេចចិត្តចាប់ផ្តើមនៅក្លិបណាមួយ បន្ទាប់ពីរយៈពេល ១ឆ្នាំ កន្លងផុតទៅ។ យើងបានកសាងក្រុមដ៏អស្ចារ្យមួយជាមួយនឹងស្មារតីដ៏រឹងពឹង យើងបានកសាងក្រុមដ៏ខ្លាំងមួយនៅទីនេះ ហើយពិតណាស់មានហេតុផលច្រើន និងមានកីឡាករច្រើន។ រដូវកាលនេះពិតមានភាពអស្ចារ្យខ្លាំងណាស់ ហើយពិតណាស់សម្រាប់យើងគឺចង់បន្តធ្វើរឿងបែបនេះជាមួយគ្នា។»។ 
 
បុរសវ័យ ៤២ឆ្នាំ ក៏បានអះអាងបន្ថែមថាលោកជាផ្នែកមួយនៃក្លិប Bayer Leverkusen បន្ទាប់ពីចំណាយពេលមួយឆ្នាំ ហើយលោកគិតថាមិនមែនជាពេលវេលាដ៏ត្រឹមត្រូវនោះទេក្នុងការចាកចេញ ដែលមូលហេតុបន្តដឹកនាំក្លិបកំពូលតារាងលីគ Bundesliga។
 
ដោយឡែកបន្ទាប់ខកខានក្នុងការបញ្ចុះបញ្ជូល Alonso ឱ្យដឹកនាំក្រុមនៅរដូវកាលក្រោយ Liverpool ត្រូវបានគេរាយការណ៍ថាបានបង្វែរគោលដៅខ្លួនទៅកាន់លោក Ruben Amorim ដែលជាគ្រូបង្វឹកក្រុម Sporting Lisbon ដើម្បីជំនួសតំណែងរបស់លោក Klopp៕

Tag:
 Xabi Alonso
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com