កីឡាអន្តរជាតិ
អន្តរជាតិ
Opta វាយតម្លៃ៖ Barca និង Man City មានភាគរយខ្ពស់ ឡើងវគ្គផ្តាច់ព្រ័ត្រ UCL
13, Apr 2024 , 3:19 pm        
រូបភាព
តាមរយៈលទ្ធផលការប្រកួតជើងទី១ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ UEFA Champions League បានព្យាករណ៍ថា Barcelona និងក្រុមម្ចាស់ការពារតំណែងជើងេក Manchester City មានភាគរយខ្ពស់ជាងគេក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមស្ថិតិរបស់ Opta Analysts។


 
ការកត់ត្រាតួរលេខ ដោយ Opta Analyst បន្ទាប់ពីការទទួលជ័យជម្នះ ៣-២ លើក្រុមម្ចាស់ផ្ទះ PSG នៅជើងទី១ បានជួយ Barcelona មានឱកាស ៧៧ភាគរយ ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពោគឺច្រើនជាងគូប្រជែង ៣ ដង។ ជើងទី២ វគ្គ៨ក្រុមចុងក្រោយនៅ Camp Nou នៅថ្ងៃទី១៦ ខែមេសា ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Xavi គ្រាន់តែត្រូវការស្មើ PSG ប៉ុណ្ណោះ នឹងទទួលបានកៅអី៤ក្រុមចុងក្រោយ។ សម្រាប់ឱកាសឈានដល់វគ្គផ្តាច់ព្រ័ត្រ របស់ក្រុមរហស្សនាមអ្នកមានបុណ្យ កើនដល់ ៤៤ភាគរយ ស្របពេល Man City មាន៤៦ភាគរយ។
 
ឱកាសរបស់ Man City និង Barca ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ មានភាគរយទ្វេដង បើធៀបនឹងក្រុម៦ទៀត។ Atletico Madrid ដែឡឈ្នះ Borussia Dortmund ជើងទី១ ក្នុងលទ្ធផល ២-១ មានឱកាស ៦២ភាគរយឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ២៤ភាគរយឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលខ្ពស់បំផុតទី៣ បន្ទាប់ពី Man City និង Barca។ 
 
Bayern Munich មានឱកាសលើពី ៥០ភាគរយ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារពួកគេបានស្មើនៅទឹកដី Arsenal ២-២ នៅជើងទីមួយវគ្គ៨ក្រុម។ ទោះជាយ៉ាងណាក៏ដោយ ឱកាសសម្រាប់របស់លោក Thomas Tuchel ចូលដល់វគ្គផ្ដាច់ព្រ័ត្រមានតែ ១៥ ប៉ុណ្ណោះ។
 
Opta ជាក្រុមហ៊ុនស្ថិតិឈានមុខគេរបស់ពិភពលោក និងជាដៃគូទិន្នន័យនៃលីគបាល់ទាត់អឺរ៉ុបជាច្រើន រួមទាំង Premier League របស់អង់គ្លេសផងដែរ។ កាលពីរដូវកាលមុន Opta វាយតម្លៃថា Man City ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Pep Guardiola មានភាគរយខ្ពស់ក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស ហើយការទាយនេះក្លាយជាការពិត៕
 

Tag:
 Champions League
  Opta
© រក្សាសិទ្ធិដោយ thmeythmey.com