កីឡាអន្តរជាតិ
អន្តរជាតិ
លោក Biden ផ្ញើសារអបអរពិធីបុណ្យចូលឆ្នាំខ្មែរ រួមទាំងប្រទេសមួយចំនួន
14, Apr 2024 , 11:01 am        
រូបភាព
លោក Joe Biden ប្រធានាធិបតីអាម៉េរិក បានផ្ញើសារអបអរដល់ពិធីបុណ្យសង្ក្រាន្តកម្ពុជា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ដូចសង្រ្កាន្នតាមប្រទេសមួយចំនួនផ្សេងទៀតទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសក្នុងទ្វីបអាស៊ី ដែលកំពុងប្រារព្ធទៅតាមបែបសាសន៍រៀងៗខ្លួន។



«ជូនចំពោះមនុស្សជុំវិញពិភពលោក ដែលកំពុងតែអបអរនៅពិធី Vaisakhi (ហិណ្ឌូ), Navratri, សង្ក្រាន្ត រួមទាំងកម្មវិធីចូលឆ្នាំដែលនឹងកើតឡើងនៅក្នុងសប្តាហ៍នេះ។ Jill និងខ្ញុំ សូមជូនពរដល់លោកអ្នកមានភាពកក់ក្តៅ ការរួមរូប និងរីករាយ។ រីករាយបុណ្យចូលឆ្នាំខ្មែរ, ឡាវ, ភូមា, នេប៉ាល់, ស៊ិនហាលេស (ស្រីលង្កា), តាមីល (ឥណ្ឌា), ថៃ និងពិធិបុណ្យឆ្នាំថ្មី Vishu។»។ នេះបើតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់លោក Biden នាថ្ងៃទី១៥ ខែមេសា។
 
គួររំលឹកថាប្រទេសកម្ពុជាកំពុងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយនៅតាមរាជធានីខេត្តទាំង ២៥ បានរៀបចំកម្មវិធីសង្ក្រាន្តនៅតាមតំបន់រៀងៗខ្លួន ដើម្បីជាការអបអរ ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា។
 
 កម្មវិធីសង្ក្រាន្តតាមរាជធានីខេត្តទាំងអស់សុទ្ធសឹងតែមានការរៀបចំតុបតែងលម្អ តំបន់កម្សាន្តរៀងៗខ្លួន ដើម្បីជាការទាក់ទាញដល់ពលរដ្ឋជិតឆ្ងាយមកលេងកម្សាន្ត។ 
 
ខេត្តខ្លះបានបញ្ចូលកម្មវិធីកីឡាទៅក្នុងនោះ ហើយជាពិសេសតាមខេត្តនីមួយៗ ក៏មានរៀបចំការលេងបាញ់ទឹក«តំបន់ត្រជាក់» រៀងៗខ្លួនផងដែរ ដើម្បីផ្តល់ភាពសប្បាយរីករាយឱ្យកាន់តែខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២៤៕
 

Tag:
 សង្ក្រាន្ន
  Joe Biden
© រក្សាសិទ្ធិដោយ thmeythmey.com