កីឡាអន្តរជាតិ
អន្តរជាតិ
មនុស្សម្នាក់រងរបួសក្នុងការបាញ់ប្រហារនាអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ
14, Apr 2024 , 3:29 pm        
រូបភាព
យ៉ាងហោចមានមនុស្សបានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារមួយស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិគូឡាឡាពួរ (KLIA) ប្រទេសម៉ាឡេស៊ី នាស្ថានីយទទួលអ្នកដំណើរទី ១ វេលាព្រឹកថ្ងៃទី១៤ ខែមេសា។



បើតាមការអះអាងរបស់មេប៉ូលិសម៉ាឡេស៊ីលោក Hussien Omar Khan ករណីបាញ់ប្រហារបានកើតឡើងវេលាម៉ោង ១:៣០នាទីយប់រំលងអាធ្រាត្រ ដោយមានបុរសម្នាក់បានប្រើកាំភ្លើងចាញ់ ២គ្រាប់ សំដៅជនរងគ្រោះ ហើយចំណោមការបាញ់នោះ ១គ្រាប់ បានប៉ះចំទៅលើជនរងគ្រោះ។ ជនរងគ្រោះត្រូវបានគេស្គាល់ថាជាកងកម្លាំងការពារ (អង្គរក្ស) ក្នុងហេតុការណ៍។
 
«ក្រុមសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ និងបើកប្រតិបត្តិការតាមចាប់ជនសង្ស័យដែលគេជឿថាបានរត់គេចខ្លួនទៅកាន់ទិសខាងជើង។»។ លោក Omar Khan មេប៉ូលិសបាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
មេប៉ូលិសដដែលក៏បានបញ្ជាក់ថា ករណីដែលបានកើតឡើងខាងលើ ចេញពីបញ្ហាផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម ឬភេរវជនអ្វីឡើយ។
 
លោក Omar បានបន្តដូច្នេះថា៖«ការ​ស៊ើប​អង្កេត​រកឃើញថាជនសង្ស័យបានព្យាយាមបាញ់សំដៅទៅកាន់ប្រពន្ធខ្លួន នៅពេលដែលកំពុងរង់ចាំការមកដល់របស់ក្រុមការងារដៃគូសហការ។»។ ជនរងគ្រោះហាក់បីមានសភាពធ្ងន់ធ្ងរពីការបាញ់ប្រហារនោះ។ នេះបើតាមការបញ្ជាក់បន្ថែមពីមេប៉ូលិសក្នុងតំបន់។
 
ទោះជាយ៉ាងណាហេតុការណ៍បាញ់ប្រហារនេះ ក៏កំពុងស្ថិតក្រោមការ​ស៊ើប​អង្កេត​នៅឡើយ ដោយសមត្ថកិច្ចបានបានចាត់ទុកថាវាជាករណីប៉ុនប៉ងមនុស្សឃាត និងការប្រើប្រាស់អាវុធខុសច្បាប់៕

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com