អន្តរជាតិ
ចិនមានសិទ្ធិគ្រប់គ្រងខ្លាឃ្មុំផែនដាទាំងអស់លើពិភពលោក?
15, Apr 2024 , 5:59 pm        
រូបភាព
សត្វខ្លាឃ្មុំផេនដា Huan Huan នៅសួនសត្វ Beauval ក្នុងប្រទេសបារាំង។ រូបភាព Xinhua-2.
សត្វខ្លាឃ្មុំផេនដា Huan Huan នៅសួនសត្វ Beauval ក្នុងប្រទេសបារាំង។ រូបភាព Xinhua-2.
 
សត្វខ្លាឃ្មុំផេនដា ដែលមានរោមក្រាស់ស លាយខ្មៅ ហើយថែមទាំងគួរឱ្យស្រឡាញ់ ជានិមិត្តសញ្ញាដ៏ សំខាន់របស់ចិនទាំងមូល និងជាពិសេសសម្រាប់ទំនាក់ទំនងការទូត។ ចិនក៏ជាជម្រក ធម្មជាតិតែមួយគត់សម្រាប់ខ្លាឃ្មុំផេនដា និងមានកម្មសិទ្ធិលើខ្លាឃ្មុំផេនដាដ៏ធំបំផុតនៅលើពិភពលោក ប៉ុន្តែចិនមិនមានសិទ្ធិលើរាល់ខ្លាឃ្លុំផែនដាទាំងអស់លើផែនដីឡើយ។

 
ការជូនខ្លាឃ្មុំផេនដាជាអំណោយមានឫសគល់តាំងពីដើមឆ្នាំ ៦៨៥ នៃគ.ស ក្នុងអំឡុងរាជ វង្សថាង ដោយនៅពេលនោះព្រះចៅអធិរាជ Wu Zetian បានថ្វាយខ្លាឃ្មុំផេនដាពីរក្បាល ដល់ព្រះចៅអធិរាជជប៉ុន។ នៅចន្លោះទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ ១៩៨០ ចិនបានផ្តល់ខ្លាឃ្មុំជាអំណោយការទូតដល់អាម៉េរិក រុស្ស៊ី កូរ៉េខាងជើង ជប៉ុន និងប្រទេសដទៃទៀត។
 
ខណៈប្រឈមនឹងការធ្លាក់ចុះនៅឆ្នាំ១៩៨៤ ការផ្ដល់ប្រាក់កម្ចីដល់ខ្លា ឃ្មុំផេនដា បានចាប់ផ្ដើមលើកិច្ចសន្យារយៈពេល ១​ ឆ្នាំដែលអាចបន្តឡើងវិញបានក្នុងតម្លៃចន្លោះពី ៥០ម៉ឺនដុល្លារទៅ ១ លានដុល្លារក្នុងមួយឆ្នាំសម្រាប់ខ្លាឃ្មុំផេនដានីមួយៗ។ 
 
ក្រោមលក្ខខណ្ឌកម្ចី និងជាផ្នែកនៃកម្មវិធីបង្កាត់ពូជ ដើម្បីបង្កើនចំនួនកូនផេនដាទាំងអស់ ដែលកើតនៅបរទេសជាកម្មសិទ្ធិរបស់ចិន ហើយត្រូវបញ្ជូនត្រឡប់ទៅចិនវិញមុនពេលពួកគេមានអាយុ ៤ឆ្នាំ។
ក្នុងឆ្នាំ២០០៨ ក្រុងប៉េកាំងបានផ្តល់ឱ្យខ្លាឃ្មុំផេនដាពីរក្បាលដល់តៃវ៉ាន់ជាអំណោយដែល ខ្លួនចាត់ទុកថាជាផ្នែកមួយនៃប្រទេស។
 

សត្វខ្លាឃ្មុំនៅសួនសត្វ Beauval ប្រទេសបារាំង។ រូបភាព Xinhua-2

Xin Xin ជាខ្លាឃ្មុំផេនដាមួយក្នុងចំណោមផេនដា៤ នៅលើពិភពលោក ដែលមិនមែនជាកម្មសិទ្ធិរបស់ចិន ខណៈជីដូនជីតារបស់ផេនដានេះគឺ Pe Pe និង Ying Ying ត្រូវបានផ្តល់ជាអំណោយមិនមែនកម្ចីទៅម៉ិកស៊ិកក្នុងឆ្នាំ ១៩៧៥ ដោយសារការទទួលស្គាល់គោលនយោបាយចិនតែមួយ។​
 
ចំពោះកម្ចីខ្លាឃ្មុំផេនដា យោងតាមរដ្ឋបាលព្រៃឈើ និងវាលស្មៅជាតិរបស់ចិន ខ្លាឃ្មុំផេនដា ចំនួន ៥៦ ក្បាលត្រូវបានខ្ចីទៅប្រទេសផ្សេងទៀតក្នុងឆ្នាំ ២០២៣។ 
 
ប្រសិនបើខ្លាឃ្មុំផេនដាដែលខ្ចីត្រូវស្លាប់អំឡុងពេលថែទាំ វាជាការចំណាយមួយទៀតដែល ត្រូវចំណាយក្រៅពីមើលថែ​ និងចិញ្ចឹម។ នៅពេលដែលខ្លាឃ្មុំផេនដាឈ្មោះ Lin Hui ដែលជាខ្លាឃ្មុំផេនដាល្បីនៅសួន​សត្វថៃ បានស្លាប់កាលពីខែមេសា ឆ្នាំ២០២៣ នាយកសួនសត្វបានមានប្រសាសន៍ថា ថៃនឹងត្រូវចំណាយប្រាក់ធានារ៉ាប់រងចំនួន ៤៣ ម៉ឺនដុល្លារដល់ ចិន។
 
ក្នុងពេលបច្ចុប្បន្ន សត្វផេនដា ជាសត្វកម្រមួយ ខណៈនៅពេលកន្លងមក សត្វប្រភេទនេះ ធ្លាប់ស្ថិតនៅក្នុងបញ្ចីជិតផុតពូជថែមទៀត។ ក្រោមការអភិរក្ស និងការយកចិត្តទុកដាក់ សត្វដ៏កម្រប្រភេទនេះ ត្រូវបានបង្កើនចំនួនកាន់តែច្រើន។ តាមទិន្នន័យរបស់មូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) សត្វខ្លាឃ្មុំផេនដា នៅក្នុងពេលបច្ចុប្បន្នមានចំនួនប្រមាណ ១៨៦៤ក្បាល៕
 

Tag:
 ចិន
  ខ្លាឃ្មុំផេនដា
© រក្សាសិទ្ធិដោយ thmeythmey.com