សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើធនាគារណាខ្លះ មានទ្រព្យសកម្មច្រើនជាងគេលើពិភពលោក ?
18, Apr 2024 , 9:00 am        
រូបភាព
ធនាគារចិន ICBC ។ រូបភាព ៖ AFP
ធនាគារចិន ICBC ។ រូបភាព ៖ AFP
តាមទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុ ​​S&P Global ក្នុងចំណោមធនាគារធំៗទាំង ៥ នៅលើពិភពលោកមានធនាគារចិនចំនួន៤ និងធនាគារអាម៉េរិកចំនួន១ ដែលមានទ្រព្យសកម្មច្រើនជាងគេ។



នៅក្នុងបញ្ជីធនាគារចំនួន១០០ ដែលមានទ្រព្យសកម្មច្រើនជាងគេលើពិភពលោកប្រចាំឆ្នាំ ២០២៣ ដែលប្រកាសដោយ S&P Global ធនាគារចិនបានកាន់កាប់តំណែងកំពូល៤ ដំបូងគេ។

ក្នុងនោះ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) បាននាំមុខក្នុងបញ្ជីនេះ ជាមួយនឹងទ្រព្យសម្បត្តិសរុបនៅចុងឆ្នាំ២០២២ ចំនួន ៥,៧៤៣ពាន់លានដុល្លារ។ នៅចុងត្រីមាស​ទី៣ នៃឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ ICBC បានកើនឡើង ១២,៣ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមានដល់ជិត ៦,១ពាន់លានដុល្លារ (យោងតាមអត្រាប្តូរប្រាក់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣)។

ឈរនៅលំដាប់បន្ទាប់គឺធនាគារសំណង់ចិន (CCB) ជាមួយទ្រព្យសកម្ម ៥ពាន់លានដុល្លារ, ធនាគារកសិកម្មចិន (ABC) មានទ្រព្យសកម្ម ៤,៩ពាន់លានដុល្លារ និងធនាគារនៃប្រទេសចិន (BoC) ដែលមានទ្រព្យសកម្ម ​៤,២ពាន់លានដុល្លារ​។

ទន្ទឹមនេះ JPMorgan Chase ដែលជាធនាគារធំជាងគេរបស់អាម៉េរិក បានកត់ត្រាទ្រព្យសម្បត្តិសរុបចំនួន ៣,៧ពាន់លានដុល្លារ គឺជាប់ចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជី។ នៅចុងត្រីមាសទី៣ ឆ្នាំ២០២៣ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុនយក្សមួយនេះ បានកើនដល់ ៣,៨៩៨ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ធនាគារអាម៉េរិក និងជប៉ុនប្រើស្តង់ដារគណនេយ្យ GAAP ខណៈធនាគារភាគច្រើនប្រើស្តង់ដារ IFRS ។ ដូច្នេះទ្រព្យសកម្មសរុបនៅក្នុងរបាយការណ៍ក្រោមស្តង់ដារ GAAP ជាញឹកញាប់ទាបជាង នៅក្រោម IFRS ។


ធនាគារមានទ្រព្យសកម្មច្រើនជាងគេទាំង ១០លើលោក ។ ក្រាហ្វិក ៖ visual capitalist

នៅក្នុងបញ្ជីនៃធនាគារធំជាងគេទាំង១០០ របស់ S&P 500 មានធនាគារចំនួន២០ មកពីចិន។ ប្រទេស​ដែល​មាន​ធនាគារ​ធំ​ជាង​គេ​ទី​២ គឺអាម៉េរិក​ ដែល​មាន​​ចំនួន១១ ស្ថិតនៅក្នុងបញ្ជី។ ធនាគារជប៉ុនចំនួន៨ ក៏លេចឡើងក្នុងបញ្ជីដែរ។ ដើម្បីស្ថិតក្នុងលំដាប់ធនាគារកំពូលទាំង១០០ ត្រូវមានទ្រព្យសកម្មសរុបអប្បបរមា ៣០២ពាន់លានដុល្លារ៕


Tag:
 ធនាគារ
  ចិន
  អាម៉េរិក
  ​​S&P Global
© រក្សាសិទ្ធិដោយ thmeythmey.com