ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ៖ សៀមរាបជាប់ចំណាត់ថ្នាក់ទី៧ មានទេសចរច្រើនជាងគេ
18, Apr 2024 , 12:09 pm        
រូបភាព
ទេសចរ លេងទឹកនៅតំបន់ផាប់ស្ទ្រីត នៅយប់ថ្ងៃទី១៤មេសា ឆ្នាំ២០២៤។
ទេសចរ លេងទឹកនៅតំបន់ផាប់ស្ទ្រីត នៅយប់ថ្ងៃទី១៤មេសា ឆ្នាំ២០២៤។
សៀមរាប៖ ទេសចរជាង ១,២លាននាក់ មកកម្សាន្តសៀមរាប ក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦មេសា ឆ្នាំ២០២៤។ សម្រាប់ឆ្នាំនេះ សៀមរាប ជាប់ចំណាត់ថ្នាក់ទី៧ ដែលទទួលបានទេសចរច្រើនជាងគេ។



ក្នុងចំណោមទេសចរសរុប មកចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ក្នុងនោះទេសចរជាតិមាន ៦៦ម៉ឺននាក់ (៥៦ម៉ឺននាក់ ជាពលរដ្ឋក្នុងខេត្តសៀមរាប) និងភ្ញៀវទេសចរបរទេសចំនួន ១,៦ម៉ឺននាក់។ នេះបើតាមរបាយការណ៍ពី រដ្ឋបាលខេត្តសៀមរាប។ 
 
បើតាមក្រសួងទេសចរណ៍ ខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១ ដោយមានចំនួនទេសចរ ៥,៣លាននាក់, លេខ២ ខេត្តព្រៃវែង មានទេសចរ២,២លាននាក់, លេខ៣ ខេត្តកំពង់ស្ពឺ មានទេសចរ ២,១លាននាក់, លេខ៤ ខេត្តបាត់ដំបង មានទេសចរ ១,៧លាននាក់, លេខ៥ ខេត្តកំពត មានទេសចរជាង១,៤លាននាក់ និងរាជធានីភ្នំពេញលេខ៦ មានជាង ១,៣លានាក់។ 
 
តាមស្ថិតិទេសចររបស់ក្រសួងទេសចរណ៍ដដែល បុណ្យចូលឆ្នាំថ្មី២០២៤នេះ ទេសចរជាតិដើរលេងសរុបទូទាំងប្រទេសមានចំនួនជាង២១លាននាក់ និងបរទេសមានចំនួន ១១ម៉ឺននាក់៕
 
 

Tag:
 ThmeyThmey
  ចូលឆ្នាំ២០២៤
  សៀមរាបសង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com