ជាតិ
អត្ថបទពាណិជ្ជកម្ម
ថ្នាក់ដឹកនាំ បុរី មេគង្គ លែន ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១
19, Apr 2024 , 12:29 pm        
រូបភាព
(ភ្នំពេញ)៖ កាលពីថ្មីៗនេះ លោក ជាម ឃុនណាត អគ្គនាយកបុរី មេគង្គ លែន បានឧបត្ថម្ភទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ជូនទៅកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

នេះមិនមែនជាលើកទី១ ដែលថ្នាក់ដឹកនាំរបស់ បុរី មេគង្គ លែន បានចូលរួមជាមួយកាកបាទក្រហមកម្ពុជានោះទេ ដ្បិតជារៀងរាល់ឆ្នាំលោក ជាម ឃុនណាត និងភរិយា ព្រមទាំងក្រុមគ្រួសារ តែងតែចូលរួមបរិច្ចាគដល់កិច្ចការសង្គមផ្សេងៗ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានានាក្នុងសង្គម និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងមាន។ 



គួរបញ្ជាក់ផងដែរថា អគ្គនាយកនៃបុរី មេគង្គ លែន មានចក្ខុវិស័យយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាមួយប្រមុខរាជរដ្ឋាភិបាល ដោយបរិច្ចាគទៅកាន់សង្គមវិញតាមរយៈរូបភាពជាច្រើនរួមមាន៖ កិច្ចការសប្បុរសធម៌ និងមនុស្សធម៌, ការផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្សសម្រាប់ថ្នាក់ឧតម្តសិក្សា, និងការជ្រោមជ្រែងយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយការបង្កើតកម្មវីធីសិក្សាប្រកួតប្រជែងនានា ដែលរូបភាពទាំងនោះបានសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមោះមុតដល់សង្គម មិនខុសពីអ្វីដែលថ្នាក់ដឹកនាំបាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយការខិតខំច្នៃប្រឌិត និងផ្តល់នូវរចនាបថ និងម៉ូតផ្ទះដ៏ប្រណីត និងគ្រឹះដ៏រឹងមាំរបស់ស្ថាបត្យកម្ម នៃបុរី មេគង្គ លែន នោះឡើយ។ 
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! 
 
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7
 
(អត្ថបទពាណិជ្ជកម្ម)
 























© រក្សាសិទ្ធិដោយ thmeythmey.com