កីឡាជាតិ
ជាតិ
ក្រុម​កំពូល​តារាង ភ្នំពេ​ញក្រោន និង​ណាហ្គាខប ត្រូវ​ប៉ះ​គូ​ប្រជែង​ដ៏​តឹង​តែង​​
05, Apr 2014 , 12:03 pm        
រូបភាព
ហុង ផេង (ឆ្វេង) អបអរ​ការស៊ុត​បាល់​បញ្ចូល​ទី​របស់​ Bisan George ដែល​ជាមិត្ត​រួម​ក្លិប​ភ្នំពេញ​ក្រោន
ហុង ផេង (ឆ្វេង) អបអរ​ការស៊ុត​បាល់​បញ្ចូល​ទី​របស់​ Bisan George ដែល​ជាមិត្ត​រួម​ក្លិប​ភ្នំពេញ​ក្រោន
ដោយ: រួបរួម
ភ្នំពេញ​ក្រោន និងណា​ហ្គាខប ដែល​កំពុង​នាំមុខ​គេ​លើ​តារាង ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ដ៏​តឹងតែង​នៅ​ថ្ងៃ​សៅរ៍​នេះ នា​ជំនួប​សប្តាហ៍​ទី​៨​នៃក្របខណ្ឌមិត្តហ្វូន​ខេម​បូ​ឌានលីក។ ស្របពេល​ជាមួយ​គ្នានេះ ក្រុម Albirex Niigata Phnom Penh និង​ គិរីវង់​សុខសែន​ជ័យ នឹង​ខិតខំព្យាយាម​ដើម្បី​រើ​បំរាស់​ខ្លួន​ពី​តំបន់​គ្រោះ​ថ្នាក់។



នៅ​ទីលាន​ស្តាតចាស់៖
អាស៊ី​អឺរ៉ុប vs Albirex Niigata Phnom Penh (ម៉ោង​១៣:៣០)
ស្វាយ​រៀង vs ណាហ្គាខប (ម៉ោង​១៥:៤៥)


ពហុកីឡដ្ឋាន​ជាតិ
គិរីវង់​សុខ​សែន​ជ័យ  vs បៀល​ប្រាយ​យូណាយ​ធីត (ម៉ោង​១៥:៣០)
អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ vs ភ្នំពេញ​ក្រោន (​ម៉ោង​១៨:០០)។

តារាង​ចំណាត់​ថ្នាក់ប្រចាំ​សប្តាហ៍​ទី​៧
១.ភ្នំពេញ​ក្រោន ១៦ពិន្ទុ (+១៣)
២.ណាហ្គា​ខប ១៦ពិន្ទុ (+១១)
៣.ចម្ការ​កៅស៊ូ​បឹង​កេត ១៥ពិន្ទុ (+៧)
៤.ស្វាយ​រៀង ១២ពិន្ទុ (+៦)
៥.អគ្គ​ស្នងការ​ដ្ឋាននគ​របាល​ជាតិ ១១ពិន្ទុ (+៦)
៦.ភ្នំពេញ​ត្រាយ​អេស៊ី ១០ពិន្ទុ (+៦)
៧.បៀល​ប្រាយ​យូណា​យ​ធីត ៨ពិន្ទុ (-៨)
៨.ក្រសួ​ងកា​រពារជាតិ ៧ពិន្ទុ (-២)
៩.វេស្ទើន​យូនីអែ​ហ្វស៊ី ៦ពិន្ទុ (-៣)
១០.សាក​ល​វិទ្យាល័យ​អាស៊ីអឺរ៉ុប ៦ពិន្ទុ (-៦)
១១.គិរីវង់​សុខសែន​ជ័យ ៤ពិន្ទុ (-៧)
១២.Albirex Niigata Phnom Penh ៣ពិន្ទុ (-២៣)





© រក្សាសិទ្ធិដោយ thmeythmey.com