កីឡាជាតិ
ជាតិ
បឹងកេត​រំពឹង​ឡើងឈរ​លើ​កំពូល​តារាង ក្រោយ​លទ្ធផល​ស្មើគ្នា​រវាង​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​ខ​ប
27, Apr 2014 , 10:56 am        
រូបភាព
គួច សុគម្ភះ (ឆ្វេង) របស់​ភ្នំពេញ​ក្រោន និង Jang In Yong របស់ណាហ្គាខប
គួច សុគម្ភះ (ឆ្វេង) របស់​ភ្នំពេញ​ក្រោន និង Jang In Yong របស់ណាហ្គាខប
ដោយ: រួបរួម
ចម្ការកៅស៊ូ​បឹងកេត​អាចមាន​ឱកាស​ឡើងទៅ​ឈរលើ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ប្រសិនបើ​ពួកគេ​ដណ្តើមបាន​បី​ពិន្ទុ​នា​ជំនួប​ជាមួយ​គិរីវង់​សុខ​សែន​ជ័យ​នា​រសៀល​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ ជាមួយគ្នានេះ​ផងដែរ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន រំពឹង​ស្តារ​ការខកចិត្ត​របស់​ខ្លួន​តាមរយៈ​ការដណ្តើម​ជ័យជម្នះ​លើ​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី។



កម្មវិធី​ប្រកួត​នៅថ្ងៃនេះ
-១៦:០០-អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ជួប វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី
-១៨:០០-ចម្ការកៅស៊ូ​បឹងកេត ជួប គិរីវង់​សុខ​សែន​ជ័យ

លទ្ធផល​នៃ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍
ក្រសួងការពារជាតិ ៤-១ Albirex Niigata Phnom Penh
សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ២-០ ភ្នំពេញ​ត្រាយ​អាស៊ី
បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ១-០ ស្វាយរៀង
ណាហ្គា​ខ​ប ១-១ ភ្នំពេញ​ក្រោ​ន

តារាង​ចំណាត់ថ្នាក់៖
១.ភ្នំពេញ​ក្រោ​ន ២០ពិន្ទុ (+១៤)
២.ណាហ្គា​ខ​ប ២០ពិន្ទុ (+១២)
៣.ចម្ការកៅស៊ូ​បឹងកេត ១៨ពិន្ទុ (+១៣)
៤.បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ១៤ពិន្ទុ (-៦)
៥.ស្វាយរៀង ១២ពិន្ទុ (+៤)
៦.សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ១២ពិន្ទុ (-២)
៧.អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១១ពិន្ទុ (+៥)
៨.ភ្នំពេញ​ត្រាយ​អាស៊ី ១១ពិន្ទុ (+៤)
៩.ក្រសួងការពារជាតិ ១០ពិន្ទុ (-៥)
១០.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី ៧ពិន្ទុ (-៣)
១១.គិរីវង់ សុខ​សែន​ជ័យ ៤ពិន្ទុ (-៨)
១២. Albirex Niigata Phnom Penh ៣ពិន្ទុ (-២៨)


ក្រុម​ភ្នំពេញ​ក្រោន និង​ណាហ្គាខប នាំ​គ្នា​រំលឹក​ជន​រងគ្រោះ​ដោយ​ការលិច​នាវា Sewol នៅ​កូរ៉េខាងត្បូង

សុះ ប្រុសហ៊ីម អ្នក​ចាំទី​របស់​បៀល​ប្រាយយូណាយ​ធីត សង្គ្រោះ​បាល់



Albirex Niitaga (ស) ក្នុង​ជំនួបជាមួយក្រសួងការពារ​ជាតិ

© រក្សាសិទ្ធិដោយ thmeythmey.com