កីឡាជាតិ
ជាតិ
លោក មាស សំអឿន ចប់​តំណែង​ជា​គ្រូបង្វឹក​នៅ​វេ​ស្ទើ​ន
30, Apr 2014 , 8:04 am        
រូបភាព
ដោយ:
លោក មាស សំអឿន លែង​ជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី ទៀតហើយ​ក្រោយ​ដឹកនាំ​ក្រុម​បាន ៩ ប្រកួត​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ (MCL 2014) ឈ្នះ ១ ស្មើ ៤ និង ចាញ់ ៤ មាន ៧ ពិន្ទុ។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្លិប​តាម​គណនី ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃទី ២៩ មេសា​នេះ។



លោក ឡៃ សុធា អ្នក​ចាក់​ការ​ក្រុម​បាន​លើកឡើងថា៖ «លោក មាស សំអឿន ជាប់​ការងារ​មួយទៀត​នៅ​ស្ថាប័នរដ្ឋ មិនសូវមាន​ពេល​គ្រប់​គ្រាប់​សម្រាប់​ក្រុម ប៉ុន្ដែ​ប្រសិនបើ​គាត់​ទំនេរ​វិញ​យើង​នឹង​អ​ញ្ញើញ​គាត់​ត្រឡប់មកវិញ»។


សព្វថ្ងៃ​ក្លិប វេ​ស្ទើ​ន កំពុងតែ​សម្លឹងមើល​រក​គ្រូបង្វឹក​សម្រាប់​ដឹកនាំ​ក្រុម​ខណៈ​ការប្រកួត​មិនទាន់​ចប់​ជើង​ទី១ នៅឡើយ​នោះទេ។ លោក ឈឹម ចាន់ថា​រិ​ទ្ធ ជំនួយការ​ក្លិប​នឹង​ដឹកនាំ​ក្រុមបណ្ដោះអាសន្ន​ជំនួស​គ្រូបង្វឹក​និយម​ខោ​ខាវ​ប៊ូ​យ​ខាងលើ រហូតដល់​មាន​គ្រូ​ថ្មី​មក​ជំនួស។

លោក មាស សំអឿន (ស្តាំ) លោក ឡៃ សុធា លោក ឈឹម ចាន់ថារិទ្ធ និងលោក គឹម ទី ក្នុងសន្និសីទសារព័ត៌មាន​មុន​បើក​រដូវកាល

លោក មាស សំអឿន ធ្លាប់​ដឹកនាំ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធីត ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Hun Sen Cup កាលពី​ឆ្នាំ ២០១១ បានមក​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន​កាលពី​ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ ដោយ​ធ្លាប់ជួយ​ឱ្យ​ក្រុម​នេះ​លេង​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ Hun Sen Cup 2014 បន្ទាប់ពី​ឈ្នះ ១ និង ២ ប្រកួត៕



© រក្សាសិទ្ធិដោយ thmeythmey.com