កីឡាជាតិ
ជាតិ
ណាហ្គា​ខ​ប​ប្រឹង​បង្កើន​ការនាំ​មុខ ខណៈ​អាស៊ី​អឺរ៉ុប​ព្យាយាម​យក​លេខ៤ពី​ត្រាយ​អាស៊ី​វិញ
11, May 2014 , 11:13 am        
រូបភាព
កីឡាករព្រំ ពុទ្ធសិទ្ធី នៃក្រុម​បៀល​ប្រាយ​ក្នុងការប្រកួតជាមួយ​ Albirex
កីឡាករព្រំ ពុទ្ធសិទ្ធី នៃក្រុម​បៀល​ប្រាយ​ក្នុងការប្រកួតជាមួយ​ Albirex
ដោយ: រួបរួម
ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនៅ​ថ្ងៃអាទិត្យ​មានតែ​មួយ​ប្រកួត​ប៉ុណ្ណោះ គឺ​ជំនួប​រវាង​ណាហ្គា​ខ​ប និង​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ខណៈ​ជំនួប​រវាង​ស្វាយរៀង និង​ចម្ការកៅស៊ូ​បឹងកេត ត្រូវ​លើក​ពេល។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នា​វេលា​ម៉ោង៣និង៣០នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ណាហ្គា​ខ​ប​ខំប្រឹង​ដណ្តើមបាន៣ពិន្ទុ​បន្ថែមទៀត​ដើម្បី​បង្កើន​ការ​នាំមុខគេ​លើ​តារាង ស្រប​ពេលដែល​អាស៊ី​អឺរ៉ុប​ព្យាយាម​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បួន​ពី​ភ្នំពេញ​ត្រាយ​អាស៊ី​វិញ។



លទ្ធផល​នៃ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍

-បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ៣-០ Albirex Niigata Phnom Penh
- ភ្នំពេញ​ក្រោ​ន ១-០ វេ​ស្ទើ​ន​យូ​នី​អេ​ហ្វ​ស៊ី
- ភ្នំពេញ​ត្រាយ​អាស៊ី ១-០ គីរីវង់​សុខ​សែន​ជ័យ
- ក្រសួងការពារជាតិ ២-០ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ

ចំណែក​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន៖
១.ណាហ្គា​ខ​ប២៣ ពិន្ទុ(+១៧)
២. ភ្នំពេញ​ក្រោ​ន២៣ពិន្ទុ(+១៥)
៣. ចម្ការកៅស៊ូ​បឹងកេត២១ពិន្ទុ(+១៤)
៤. ភ្នំពេញ​ត្រាយ​អាស៊ី១៧ពិន្ទុ(+៦)
៥. បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត១៧ពិន្ទុ(-៥)
៦. សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប១៥ពិន្ទុ(-១)
៧. អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ១៤ពិន្ទុ(+៣)
៨. ក្រសួងការពារជាតិ១៣ពិន្ទុ(-៤)
៩. ស្វាយរៀង១២ពិន្ទុ(+៤)
១០.គិរីវង់​សុខ​សែន​ជ័យ ១០ពិន្ទុ(-៧)
១១.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី៧ពិន្ទុ(-១០)
១២. Albirex Niigata Phnom Penh ៣ពិន្ទុ(-៣២)


ជំនួបរវាងបៀល​ប្រាយ (ខៀវ) និង Albirex


ជំនួប​រវាងក្រុមនគរបាល​ជាតិ (លឿង) និងក្រសួងការពារ​ជាតិ


ជំនួប​រវាងភ្នំពេញ​ក្រោន (ក្រហម) និង​វេស្ទើន

© រក្សាសិទ្ធិដោយ thmeythmey.com