កីឡាជាតិ
ជាតិ
យុវជន​ U14 ភ្នំពេញ​ក្រោន នាំពាន​រង្វាន់ពី​ក្រៅ​ប្រទេស​ចូល​ស្រុក​ពីរ​ឆ្នាំ​ជាប់គ្នា​​
20, May 2014 , 12:16 pm        
រូបភាព
យុវជន​ថ្នាល U14 ភ្នំពេញ​ក្រោនបាន​ពាននៅ​សិង្ហបុរី។ រូបថត ហ្វេសប៊ុក​ភ្នំពេញ​ក្រោន​
យុវជន​ថ្នាល U14 ភ្នំពេញ​ក្រោនបាន​ពាននៅ​សិង្ហបុរី។ រូបថត ហ្វេសប៊ុក​ភ្នំពេញ​ក្រោន​
ដោយ: រួបរួម
កាលពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញនេះ ក្រុម​យុវ​ជន​ថ្នាល​ U14 របស់​ក្លិប​ភ្នំពេញ​ក្រោន បាន​វិលត្រឡប់​មក​កាន់​មាតុ​ប្រទេសវិញ​ប្រក​បដោយ​មោទនភាពតាមរយៈ​ការ​រក្សា​តំណែង​បាន​ជើង​ឯក​ប្រចាំព្រឹត្តិការណ៍​ SCC International Soccer Sixes លើក​ទី​៦ ដែល​ត្រូវ​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែឧសភា នៅ​ប្រទេសសិង្ហបុរី។



នៅ​ក្នុង​ការ​ប្រកួតមួយ​ថ្ងៃពេញកាលពី​ថ្ងៃទី​១៧ ខែឧសភា U14 ភ្នំពេញ​ក្រោន បាន​រង​បរាជ័យ​ ២-១ ដោ​យ​​សារ​ក្រុម Phuket Youth Football Home របស់​ថៃ ប៉ុន្តែ​ស្តារ​មុខ​មាត់​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​បី​លើក​ជាបន្តបន្ទាប់​ជាមួយ​នឹង​ជ័យ​ជម្នះ​យ៉ាង​ច្រើន​លើក្រុម​សិង្ហបុរី Muhammadiyah A ក្នុងលទ្ធ​ផល ៦-០ ក្រុម Muhammadiyah B ក្នុងលទ្ធផល ៩-០ និង​លើ​ក្រុម​ Bali Sports Foundation របស់​ឥណ្ឌូនេស៊ី ៩-០ ។

នៅ​ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ U14 ភ្នំពេញ​ក្រោន​បាន​មាន​ឱកាស​សងសឹក​លើ Youth Football Home របស់​ថៃវិញ តាមរយៈជ័យ​ជម្នះ ២-០ ដើម្បី​លើកពាន​រង្វាន់ SCC International Soccer Sixes នារយៈពេល​២​ឆ្នាំ​ជាប់​ៗគ្នា។ កាលពី​ឆ្នាំ​២០១៣ U14 ភ្នំពេញ​ក្រោន ក៏​បាន​បំបាក់ Youth Football Home ក្នុងលទ្ធ​ផល ២-០ ផង​ដែរនៅ​វគ្គ​ផ្តាច់ព្រ័ត្រ៕




© រក្សាសិទ្ធិដោយ thmeythmey.com