ខ្មែរ​ក្រហម
ជាតិ
សា​លា​ក្តី៖ ន័រវេស​អនុ​ម័ត​យល់​ព្រម​បង្វែ​រ​ វិភាគ​ទាន​ប្រមា​ណ​១​លា​ន​ដុល្លារ​ទៅភាគី​ជាតិ​
20, May 2014 , 2:10 pm        
រូបភាព
ដោយ: រួបរួម
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា រដ្ឋាភិបាល​នៃ​ប្រទេស​ន័រវេស បានអនុម័ត​យល់​ព្រម​ថា វិភាគ​ទាន​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ចំនួន​៦លាន​ក្រូន័រ (ប្រមាណ​១លាន​ដុល្លារអាមេរិក) ដែល​ផ្តល់​ជូន​កាលពី​ពេ​ល​ថ្មី​ៗ​កន្លងមក អាច​បង្វែរ​ពី​ភាគី​អន្តរជាតិ​ទៅ​ភាគី​ជាតិនៃ​សាលាក្តី​ខ្មែរក្រហ​ម​វិញ​ ដើម្បី​ចំណាយ​លើ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​បុគ្គ​លិក​ភាគី​ជាតិ។



លោក ក្រាញ់ តូនី ប្រធាន​ការិយា​ល័យ​រដ្ឋ​បាល​ស្តីទី​នៃសាលាក្តីខ្មែរក្រហម បាន​ថ្លែង​ថា៖ «ជាមួយ​ថវិកា​នេះ ភាគី​ជាតិ​នៃ អ.វ.ត.ក មាន​លទ្ធ​ភាព​ក្នុង​ការ​បើក​ប្រាក់​បៀរវត្សរ៍​ជូន​មន្ត្រី​ បុគ្គ​លិក​របស់​ខ្លួន ចាប់ពីខែ​មេសា ដល់​ខែមិថុនា ឆ្នាំ​២០១៤ »។

ជាមួយ​នឹងការ​អំពាវ​សុំជំនួយ​ថវិកា​បន្ថែមទៀត​សម្រាប់​គម្រោង​ថវិកា​ឆ្នាំ​២០១៤ របស់ភាគី​ជាតិ សាលា​ក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ឲ្យ​ដឹងថា ប្រទេស​ន័រវេស​បាន​ផ្តល់វិភាគទាន​ហិរញ្ញ​វត្ថុ​ដល់​សាលាក្តី​សរុប​ជាង​៧លាន​ដុល្លារអាមេរិក​ហើយ បើគិតចាប់​តាំងពី​ការបង្កើត​ដំបូងមក៕



© រក្សាសិទ្ធិដោយ thmeythmey.com