កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍ភ្នំពេញ​អន្តរ​ជាតិ​​ឌូ​អា​ត្លុង នៅ​កោះ​ពេជ្របញ្ចប់​ទៅ​ដោយ​ជោគ​ជ័យ​
01, Jun 2014 , 1:17 pm        
រូបភាព
ដោយ: រួបរួម
អ្នកចូលរួម​ជាង៨០០នាក់ ក្នុងនោះ​មាន​កីឡាករ-កីឡាការិនី ប្រមាណ៣៥០នាក់ និង​ភ្ញៀវកិត្តិយស​ជាង៤០០នាក់ រួមទាំង​ជនបរទេស និង​កុមារា​កុមារី​ផងដែរ​នោះ បាន​ចូលរួម​យ៉ាង​រីករាយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ឌូ​អា​ត្លុង​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទីមួយ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃអាទិត្យ ទី១ ខែមិថុនា នេះ។



ព្រឹត្តិការណ៍​ឌូ​អា​ត្លុង (រត់ប្រណាំង ជិះ​កង់ និង​រត់ប្រណាំង) ដែល​រៀបចំឡើង​ដើម្បី​អបអរ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​ផងដែរ​នោះ មាន​ក្រុមហ៊ុន​ចូលរួម​ឧបត្ថម្ភ​ជាច្រើន ខណៈ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៃ​ស្ថាប័នរដ្ឋ និង​ឯកជន បាន​ចូលរួម​យ៉ាងច្រើន​កុះករ។


ក្រៅពី​ភាពសប្បាយ​រីករាយ កីឡាករ-កីឡាការិនី​ក៏បាន​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​ទៅតាម​ប្រភេទ​វិញ្ញាសារៀងៗខ្លួន​ផងដែរ។  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ចូលរួម​ជា​អធិបតីភាព​ក្នុងការ​បំពាក់​មេដាយ និង​ប្រគល់​ពាន​ដល់​ជ័យលាភី។


សម្រាប់​វិញ្ញាសា​អាយុ​ក្រោម១៨ឆ្នាំ​ផ្នែក​បុរស លេខ​មួយ បាន​លើ​កីឡាករ ស្រស់ សុខា នៃ​ក្លិប​ឫទ្ធី​សែន លេខ​ពីរ បាន​លើ ឈុន ប៊ុនថន នៃ​ក្លិប​ឫទ្ធី​សែន​ដូចគ្នា ខណៈ​កីឡាករ កែវ រដ្ឋា នៃ​ក្លិប​កង់​ហោះ ឈ្នះ​តំណែង​លេខ​បី។

រីឯ​វិញ្ញាសា​អាយុ​ក្រោម១៨ឆ្នាំ​ផ្នែក​នារី កីឡាការិនី បុស្បា រ៉ែ​ន នៃ​ក្លិប​ឫទ្ធី​សែន បាន​លេខ​មួយ កីឡាការិនី វង្ស ស៊ូ​ហុង​នៃ​ក្លិប​កង់​ហោះ​បាន​លេខ​ពីរ និង​កីឡាការិនី​មហាជន អេង មួយ​ងី​ម បាន​លេខ​បី។



ចំណែក​វិញ្ញាសា​អាយុ៤១ឆ្នាំ​ឡើងទៅ ចំណាត់ថ្នាក់​លេខ​មួយ បាន​កីឡាករ វង្ស ជី​ង​ចូ​វ នៃ​ក្លឹប​កង់​ហោះ  លេខ​ពីរបាន​លើ កីឡាករ សូ វ៉ាន់​ថា និង​លេខ​បី​បាន​លើ​កីឡាករ​ឃុ​ត ស្រស់​មកពី​សាកលវិទ្យាល័យ​ធនធានមនុស្ស។


វិញ្ញាសា​អាយុ​ពី១៨ដល់៤០ឆ្នាំ​បុរស លេខ​មួយ កីឡាករ ម៉ា វី​រ៉ូ សាកលវិទ្យាល័យ​ធនធានមនុស្ស លេខ​ពីរ​កីឡា​ករហែម ប៊ុន​ទីង ក្លឹប AAP និង​លេខ​បី កីឡាករ ពត សា​រ៉ា​តនៃ​ក្លឹប​មេគង្គ ។ វិញ្ញាសា​អាយុ១៨ឆ្នាំទៅ៤០ឆ្នាំ​ផ្នែក នារី​ចំណាត់ថ្នាក់​លេខ​មួយ  កីឡាការិនី ហេង ស៊ីវ​ឡាង​ក្លឹប​កង់​ហោះ  លេខ​ពីរ កីឡាការិនី​បរទេស  Veronique  និង​លេខ​បី​កីឡាការិនី​បរទេស Seril ៕


    



© រក្សាសិទ្ធិដោយ thmeythmey.com