កីឡាជាតិ
ជាតិ
លី​ក​ថ្ងៃនេះ​មាន៤គូ ខណៈ​ណាហ្គា​ខ​ប និង បឹងកេត នឹងមាន​ជំនួប​ដ៏​តឹងតែង
07, Jun 2014 , 11:15 am        
រូបភាព
លោក ប្រាក់ សុវណ្ណារ៉ា (ឆ្វេង) គ្រូបង្វឹកណាហ្គាខប និង​លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​បឹងកេត។ រូបថត CAM Photo Agency
លោក ប្រាក់ សុវណ្ណារ៉ា (ឆ្វេង) គ្រូបង្វឹកណាហ្គាខប និង​លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​បឹងកេត។ រូបថត CAM Photo Agency
ដោយ:
ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ (MCL 2014) បាន​ឈានដល់​សប្ដាហ៍​ទី ១៥ ហើយ​នៅ​ថ្ងៃ​សៅ​រិ៍​ទី ៧ មិថុនា នេះ​ដោយ​ក្រុម​ខ្លាំង​នៅក្បែ​តំបន់​កំពូល​តារាង​ចម្ការកៅស៊ូ​បឹងកេត និង ណាហ្គា​ខ​ប ត្រូវ​ដណ្ដើម​ពិន្ទុ​គ្នា ខណៈ​ស្វាយរៀង ប៉ះ ត្រាយ​អាស៊ី, ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អាស៊ី​អឺរ៉ុប និង គីរីវង់ ប៉ះ​វេ​ស្ទើ​ន។



ណាហ្គា​ខ​ប Vs បឹងកេត ម៉ោង ៣:៣០ រសៀល នៅ​ពហុ​កីឡដ្ឋាន (Live BTV)
ណាហ្គា​ខ​ប កំពុងមាន​បញ្ហា​នៅ​តំបន់​កណ្ដាល និង ខាងលើ ដែលជា​ហេតុ​ធ្វើឱ្យ​ប្រកួត កាលពី​ថ្ងៃ​ពុធ កន្លងទៅ​ឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ទាំង​លំបាកលំបិន។ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​ប៉ះ ក្រុម​របស់​បងប្រុស​ប​ង្កើ​តរបស់​ខ្លួន​គឺ​លោក ប្រាក់ វុទ្ធី ខណៈ​ជើង​ទី១ បឹងកេត ឈ្នះ ២ ទល់ ។

១៣ ប្រកួត​កន្លងទៅ​ណាហ្គា ឈ្នះ ៨ ស្មើ ៣ និង ចាញ់ ២ មាន ២៧ ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ៣ បណ្ដោះអាសន្ន ដោយ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ទៀត ពេល​ខ្លួន​ជាប់​បំពេញ​បេសកម្ម​ក្នុង​ពានរង្វាន់ Singapore Cup នាពេល​កន្លងទៅ។

ចំណែក​ក្រុម​ចម្ការកៅស៊ូ​បឹងកេត ក៏មាន​បញ្ហា​កីឡាករ​មួយចំនួន​ដែរ ប៉ុន្ដែ​តំបន់​ប្រយុទ្ធ មាន ឃួន ឡា​បូ​រ៉ាវី ចាប់ដៃ​ជាមួយ ចាន់ វឌ្ឍនាកា តែងតែ​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​បាន។ អ្នក​ចា​ទី ប៉េង ប៊ុន​ឆាយ បង្ហាញ​ពី​ទឹកដៃ​ឡើងវិញ ក្រោយ​ប៉ុន្មាន​ប្រកួត​ក្រុម​ស្គាល់​តែ​ពាក្យ​ថា​ជោគជ័យ។

១៤ ប្រកួត របស់​បឹងកេត វិញ​ឈ្នះ ១០ ស្មើ ១ និង ចាញ់ ៣ មាន ៣១ ពិន្ទុ តាម​ពីក្រោយ​ក្រុម​ខ្លាំង​កំពូល​តារាង​ភ្នំពេញ​ក្រោ​ន ២ ពិន្ទុ។

ការប្រកួត​រវាង​គូ​ខ្លាំង​មួយគូ​នេះ​អាច​ថា​ជាការ​ដោះស្រាយ​តំបន់​លេខ២ ក្នុង​តារាង​ឱ្យបាន​ច្បាស់​ថា​តើ​ណាហ្គា តាម​ទាន់​ពិន្ទុ​បឹងកេត ឬ បឹងកេត វ៉ា​ដាច់។
សម្រាប់​គូប្រកួត​នៅ​សប្ដាហ៍​នេះ​ទាំងអស់​មាន៖

ស្ដា​ត​ចាស់៖
• ស្វាយរៀង Vs ត្រាយ​អាស៊ី នៅ​ម៉ោង ១:៣០ រសៀល
• ក្រសួងការពារជាតិ Vs សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ម៉ោង៣:៤៥នាទី​រសៀល

ពហុ​កីឡដ្ឋាន​ជាតិ៖
• ណាហ្គា​ខ​ប Vs ចម្ការកៅស៊ូ​បឹងកេត ម៉ោង ៣:៣០នាទី​រសៀល (ផ្សាយ​ផ្ទាល់​តាម​BTV)
• គីរីវង់​សុខ​សែន​ជ័យ Vs វេ​ស្ទើ​ន​យូ​នី​អេ​ហ្វ​ស៊ី ម៉ោង១៨:00នាទី

តើ​ក្រុម​ណា​អាច​រក ៣ ពិន្ទុ​បាន​នៅ​រសៀល​នេះ?






© រក្សាសិទ្ធិដោយ thmeythmey.com