ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយរូហ្គាយទម្លាក់អ៊ីតាលីដើម្បីតោងកូស្តារីកាទៅកាន់វគ្គ១៦ក្រុមចុងក្រោយ
25, Jun 2014 ,
1:14 am
រូបភាព
×
ដោយ:
រួបរួម
អ៊ីតាលីបានទទួលរងនូវភាពសោកសៅនាការប្រកួតចុងក្រោយក្នុងពូល D បន្ទាប់ពីខ្សែការពារ Diego Godin បានតែតបាល់បញ្ចូលទីនៅនាទី៨១ ដើម្បីនាំឲ្យអ៊ុយរូហ្គាយឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០១៤ ។
សម្រាប់ការប្រកួតនេះ លទ្ធផលស្មើគ្នា អាចឲ្យអ៊ីតាលីទទួលកៅអីទៅកាន់វគ្គបន្តជាមួយកូស្តារីកា ប៉ុន្តែបន្ទាប់ពីខ្សែបម្រើ Claudio Marchisio ទទួលកាតក្រហមនៅនាទី ទី៥៩ អ៊ុយរូហ្គាយបើកការវាយសម្រុកយ៉ាងខ្លាំង រហូតដល់មានគ្រាប់បាល់ជ័យជម្នះ។
ស្របពេលជាមួយគ្នានេះ អង់គ្លេសបានទទួលត្រឹមមួយពិន្ទុនាការប្រកួតបង្គ្រប់កិច្ចជាមួយក្រុមកំពូលតារាងកូស្តារីកា។ សម្រាប់ពូល D នេះ កូស្តារីកាក្តោបក្តាប់តំណែងលេខមួយ (៧ពិន្ទុ) អ៊ុយរូហ្គាយលេខពីរ (៦ពិន្ទុ) រីឯអតីតជើងឯកទាំងពីរមកពីតំបន់អឺរ៉ុប គឺអ៊ីតាលី (៣ពិន្ទុ) និងអង់គ្លេស (១ពិន្ទុ) បានទទួលមេរៀនដ៏ជូរចត់ពីព្រឹត្តិការណ៍ World Cup នេះ ដោយសារក្រុមអាមេរិកកណ្តាល និងអាមេរិកខាងត្បូង៕
ខ្សែការពារ Diego Godin អបអរគ្រាប់បាល់ជ័យជម្នះដល់អ៊ុយរូហ្គាយ
លោក Roy Hodgson ដឹកនាំអង់គ្លេសទទួលបានត្រឹម១ពិន្ទុក្នុងចំណោមការប្រកួតបីលើកក្នុងពូល D។ រូប fifa.com
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 សប្តាហ៍
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
9 ម៉ោង
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
4 ថ្ងៃ
អ្នកស្រី ឯម សិរីវុទ្ធី ចេញដំណើរពីស្វាយរៀងម៉ោង៣ទៀបភ្លឺ ជូនកូនមកប្រឡងគ្រូនៅភ្នំពេញ
1 សប្តាហ៍
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម