កីឡាអន្តរជាតិ
អន្តរជាតិ
Karim Benzama នៅតែ​បន្តនាំ​មុខ​គេ​ក្នុង​តារាង​ Castrol Index
07, Jul 2014 , 1:07 pm        
រូបភាព
ដោយ: រួបរួម
បើ​ទោះបី​ជាក្រុម​ជម្រើស​ជាតិ​បារាំង​បានហាលអាវក៏ដោយ ប៉ុន្តែ​ខ្សែប្រយុទ្ធ Karim Benzema នៅ​តែមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នៅ​លើ​តារាង Castrol Index ខណៈ​ខ្សែបម្រើកូឡុំប៊ី James Rodriguez ស្ថិតនៅ​លំដាប់លេខពីរ។



ក្រុមហ៊ុន​ Castrol ដែល​ជា​ដៃគូឧបត្ថម្ភផ្លូវការ​នៃព្រឹត្តិការណ៍ FIFA World Cup 2014 បាន​រៀបំ​ក្រុម​ការងារតាមរយៈការប្រើ​ប្រាស់បច្ចេកវិទ្យាទំនើបដើម្បីវិភាគ​លើ​ទិន្នន័យជុំវិញ​ការប្រកួត និងកម្លាំង​បច្ចេក​ទេស​របស់កីឡានៅលើ​ទីលាន។

Castrol បាន​ចាប់ប្រើ​ប្រាស់​បច្ចេកវិទ្យាវិភាគ​លើកីឡាករ Castrol Index ចំនួន​បីលើក​ហើយ​ដែល​ក្នុងនោះមាន FIFA Confederations Cup 2009 និង 2013 រួមទាំង FIFA World Cup ២០១០ ។ កាលពី​ឆ្នាំ​២០១០ ខ្សែការពារ​អេស្ប៉ាញ Sergio Ramos ស្ថិតនៅ​លំដាប់កំពូល។

សូម​មើល​លទ្ធផល​វិភាគ​បណ្តោះអាសន្នក្នុង Castrol Index នៅមុន​ការប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៖

កីឡាករ​ដែលមាន​ពិន្ទុ​លើស​គេ (Castrol Index Ranking)៖


កីឡាករ​ឆ្នើម​ទាំង១១ (Castrol Index Top 11)


អ្នក​ចាំទី


ខ្សែការពារ


ខ្សែបម្រើ


ខ្សែប្រយុទ្ធ



© រក្សាសិទ្ធិដោយ thmeythmey.com