កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ្នក​នយោ​បាយ​ម៉ាឡេ​ស៊ី​សុំ​ទោសអាល្លឺម៉ង់ចំពោះ​ការ​អបអរ​ហ៊ីត្លែរ
10, Jul 2014 , 2:17 pm        
រូបភាព
ដោយ: រួបរួម
លោក Bung Mokhtar Radin សមាជិក​ម្នាក់​នៃក្រុម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់ម៉ាឡេស៊ី​មកពី​គណបក្ស United Malays National Organisation (UMNO) នៅ​ថ្ងៃព្រហស្បតិ៍នេះ បាន​សម្តែងការសុំទោស​ចំពោះ​ប្រជាជន​អាល្លឺម៉ង់ ចំពោះ​ការ​សរសេរ​ទាក់​ទង​នឹង​ឈ្មោះ​មេដឹកនាំណាស៊ី ហ៊ីត្លែរ ក្រោយក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ទទួល​ជ័យ​ជម្នះ ៧-១ លើប្រេស៊ីល​នាការប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​២០១៤ ។



កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានមើល​ឃើញពី​ជ័យជម្នះដ៏មិន​ស្មាន​ដល់​របស់អាល្លឺម៉ង់​លើប្រេស៊ីល លោក Bun បាន​សរសេរនៅ​លើគណនី Twitter របស់​ខ្លួនថា៖ «WELL DONE..BRAVO…LONG LIVE HITLER…»។ ការ​សរសេរ​បែបនេះ ទទួល​រងនូវការរិះគន់យ៉ាងខ្លាំងពីមហា​ជន​ដែល​ក្នុងនោះ រួម​បញ្ចូលទាំងលោក​នាយក​រដ្ឋមន្ត្រី Najib Razak ផងដែរ។

លោក Najib បាន​សរសេរនៅ​លើ​ Twitter របស់ខ្លួន​ដែរថា៖ «ការសរសេររបស់​ Datuk Bung Moktar គឺមិន​អាច​ទទួល​យក​បាន​ និងខុស។ គាត់នឹងដក​វាចេញ»។ ជាមួយ​គ្នាផង​ដែរ ស្ថានទូត​អាល្លឺម៉ង់​ប្រចាំប្រទេសម៉ាឡេស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយដោយ​បាន​សរសេរថា៖ «ខណៈដែល​រីករាយចំពោះ​ការ​កោតសរសើរ​ដល់ក្រុម​កីឡាបាល់ទាត់​ជម្រើស​ជាតិអាល្លឺម៉ង់ យើង​សូម​ច្រាន​ចោលទាំងស្រុង​ចំពោះការ​លើក​ដែលមិនអាចទទួល​យក​បាន​ តាមរយៈ​ការភ្ជាប់ទៅនឹង​របប​ហ្វាស៊ីល Adolf Hitler»។

ក្រោយ​ការរិៈគន់​ និង​ការជេរនានា លោក Bung បានសរសេរ​នៅ​លើ​ Twitter ដដែល​ដើម្បី​សម្តែងការសុំទោស​ចំពោះ​ពល​រដ្ឋ​អាល្លឺម៉ង់ ដោយលោក​អះអាង​ជាកំហុស​អចេតនា។ លោក​បាន​សរសេរយ៉ាងដូច្នេះថា៖ « When Germany whacked Brazil, I unintentionally said something that hurt d feeling of d ppl in Germany.MY SINCEREST APPOLOGY.LONG LIVE BUNG..»៕





© រក្សាសិទ្ធិដោយ thmeythmey.com