កីឡាអន្តរជាតិ
អន្តរជាតិ
បញ្ជី​ឈ្មោះ​កីឡាករឆ្នើម អ្នក​ចាំទី​ឆ្នើម និង​កីឡាករ​វ័យក្មេង​ឆ្នើមប្រចាំ World Cup
12, Jul 2014 , 9:57 am        
រូបភាព
ដោយ: រួបរួម
សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ឆ្នើម១០រូប​ប្រចាំ World Cup ឬ Golden Ball អ្នកចាំទី​ឆ្នើម៣រូប និង​កីឡាករ​វ័យក្មេង​ឆ្នើម​ចំនួន៣រូប។



អា​ហ្ស​ង់​ទីន​មាន​កីឡា​ករបី​រូប​គឺ Angel Di Maria, Javier Mascherano និង Lionel Messi ខណៈ​កីឡាករ​របស់​អាល្លឺម៉ង់​មាន៤រូប គឺ Mats Hummels, Toni Kroos, Phillip Lahm និង Thomas Muller។

កីឡាករ​បី​រូប​ទៀត រួមមាន James Rodriguez របស់​កូ​ឡុំ​ប៊ី Neymar របស់​ប្រេ​ស៊ី​ល និង Arjern Robben របស់​ហូ​ឡង់។

ចំណែក​ពានរង្វាន់​អ្នកចាំទី​ឆ្នើម មាន​កីឡា​ករបី​រូប​ដែល​ត្រូវ​ប្រកួតប្រជែង ក្នុងនោះ​មាន Keylor Navas របស់​កូ​ស្តា​រី​កា Manuel Neuer របស់​អាល្លឺម៉ង់ និង Sergio Romero របស់​អា​ហ្ស​ង់​ទីន។


បន្ថែម​ពីលើ​នេះ Memphis Depay របស់​ហូ​ឡង់ Paul Pogba និង Raphael Varance របស់​បារាំង ស្ថិតក្នុង​បញ្ជី​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍។



លទ្ធផល​នឹងត្រូវ​ប្រកាស​បន្ទាប់ពី​ការប្រកួត​ផ្តាច់ព្រ័ត្រ​រវាង​អាល្លឺម៉ង់ និង​អា​ហ្ស​ង់​ទីន នា​រាត្រី​ថ្ងៃអាទិត្យ​ឈានចូល​ថ្ងៃ​ចន្ទ។

កីឡាករ​ដែល​ធ្លាប់​ទទួលបាន​ពាន Golden Ball កន្លងមក​មាន៖

1982 FIFA World Cup Spain: Paolo Rossi (អ៊ីតាលី)
1986 FIFA World Cup Mexico: Diego Maradona (អាហ្សង់ទីន)
1990 FIFA World Cup Italy: Salvatore Schillaci (អ៊ីតាលី)
1994 FIFA World Cup USA: Romario (ប្រេស៊ីល)
1998 FIFA World Cup France: Ronaldo (ប្រេស៊ីល)
2002 FIFA World Cup Korea/Japan: Oliver Kahn (អាល្លឺម៉ង់)
2006 FIFA World Cup Germany: Zinedine Zidane (បារាំង)
2010 FIFA World Cup South Africa: Diego Forlan (អ៊ុយរូហ្គាយ) ៕

© រក្សាសិទ្ធិដោយ thmeythmey.com