កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជើងឯក​អាល្លឺម៉ង់​យកពាន​បង្អួត​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នៅ​ប៊ែ​រ​ឡាំង
15, Jul 2014 , 6:49 pm        
រូបភាព
ដោយ: រួបរួម
អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង បាននាំគ្នា​អបអរ​ដំណើរ​ទៅដល់​របស់​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ដែល​បាន​នាំ​ពាន World Cup ឆ្នាំ២០១៤ ពី​ប្រទេស​ប្រេ​ស៊ី​ល។



សំឡេង​ហ៊ោ​ក​ញ្ចៀ​វ និង​ចរាចរណ៍ បាន​ពេញ​ណែន​ក្នុង​ទីក្រុង​ចាប់តាំងពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ មកម្ល៉េះ ដោយ​ក្រុម​អ្នកគាំទ្រ​នាំគ្នា​រង់ចាំ​វត្តមាន​របស់​វីរបុរស​របស់ខ្លួន​ដែល​ចេញពី​ទីក្រុង Rio de Janeiro តាម​ជើងយន្តហោះ​ប៊ូ​អ៊ីង ៧៤៧ ។

រថយន្ត​បើក​ដំបូល​ដែលមាន​សរសេរថា ១៩៥៤-១៩៧៤-១៩៩០ និង២០១៤ ដែល​តំណាង​ឲ្យ​ឆ្នាំ​នៃ​ការ​ឈ្នះ​ពាន World Cup របស់​អាល្លឺម៉ង់ បាន​ទៅ​ដឹក​ក្រុម​របស់លោក Joachim Loew ចេញពី​ព្រលានយន្តហោះ ហើយ​ឆ្ពោះទៅកាន់​វេទិកា​ដ៏​ធំ​មួយ។

កម្មវិធីផ្សេងៗ ត្រូវបាន​រៀបចំឡើង ក្រោម​សំឡេង​ហ៊ោ​រក​ញ្ចៀ​វ​យ៉ាង​រំភើប​រីករាយ​របស់​ក្រុម​អ្នកគាំទ្រ បើទោះបីជា​ថ្ងៃនេះ មិនមែនជា​ថ្ងៃ​ឈប់សម្រាក​ក៏ដោយ៕

រូបថត៖ fifa.com

© រក្សាសិទ្ធិដោយ thmeythmey.com