កីឡាជាតិ
ជាតិ
ពាន​ស្តេច​ប្រ៊ុយណេ៖ លោក មាស ចាន់ណា ចោទ​អាជ្ញាកណ្តាល​ថា​មាន​ភាពលំអៀង
14, Aug 2014 , 9:44 am        
រូបភាព
លោក មាស ចាន់ណា (ឆ្វេង) និងលោក លឹម វ៉ាន់ឌី អ្នក​បកប្រែ​ឲ្យលោក Lee Tae Hoon។ រូបថត ឆាំង ពិសិដ្ឋ
លោក មាស ចាន់ណា (ឆ្វេង) និងលោក លឹម វ៉ាន់ឌី អ្នក​បកប្រែ​ឲ្យលោក Lee Tae Hoon។ រូបថត ឆាំង ពិសិដ្ឋ
ដោយ: រួបរួម
ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម២១ឆ្នាំ​របស់​កម្ពុជា បាន​ខក​ឱកាស​ក្នុងការ​រក្សា​តំណែង​របស់ខ្លួន​លើ​កំពូល​តារាង​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ Hassanal Bolkiah Trophy ឆ្នាំ២០១៤ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ម៉ាឡេស៊ី ១-០ នា​ល្ងាច​ថ្ងៃ​ពុធ ទី១៣ ខែសីហា។



នៅក្នុង​តង់​ទីមួយ ការប្រកួត​ត្រូវបាន​ផ្អាក​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​ដោយសារតែ​ភ្លៀង យ៉ាងខ្លាំង​នៅក្នុង​រាជធានី​បង់​ដា​សិរិ​បេ​ហ្គា​វ៉ាន ហើយ​ទីលាន Track & Field Sports Complex មានទឹក​ដក់​ពេញ។ ម៉ាឡេស៊ី រកបាន​គ្រាប់​ជ័យជម្នះ​ក្នុង​នាទី ទី៦៦ ។

ពី រាជធានី​បង់​ដា​សិរិ​បេ​ហ្គា​វ៉ាន ប្រទេស​ប្រ៊ុយណេ លោក មាស ចាន់ណា គ្រូ​ជំនួយ​ក្រុម ជម្រើសជាតិ U21 កម្ពុជា បាន​កោតសរសើរ​កីឡាករ​របស់ខ្លួន​ដែលមាន​ការប្រឹងប្រែង​ខ្ពស់ ប៉ុន្តែ​លោក​មានការ​ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​ការកាត់ក្តី​របស់​ក្រុម អាជ្ញាកណ្តាល ដែល​ដឹកនាំ​ដោយ អាជ្ញាកណ្តាល​ឡាវ លោក Xaypaseuth Phongsanit និង​អាជ្ញាកណ្តាល​ខ្សែបន្ទាត់​ជនជាតិ​ប្រ៊ុយណេ លោក Noorizam Zakaria និង លោក Ali Faisal Rosli រួមទាំង​មន្ត្រី​ទី​បួន​ជនជាតិ​សិង្ហ​បុរី លោក Jansen Foo ថា​មាន​ភាពលំអៀង​យ៉ាងខ្លាំង។

សូម​ស្តាប់​ការរៀបរាប់​របស់លោក មាស ចាន់ណា




© រក្សាសិទ្ធិដោយ thmeythmey.com