កីឡាជាតិ
ជាតិ
Asian Games៖ សៀវម៉ី នាំមេដាយទី​៧ដល់​កម្ពុជា និង​ជាមេដាយ​ខ្ពស់​ជាងគេ​
04, Oct 2014 , 4:45 pm        
រូបភាព
អតីតកីឡាករប្រដាល់ យូ ជិនហេង អតីតកីឡាការិនីបាល់ទះ ច័ន្ទ លាងឈីវ និងកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ីុំ។ រូបថត​ផ្តល់ដោយ លោក កាំង សុធា និង Ken Gadaffi
អតីតកីឡាករប្រដាល់ យូ ជិនហេង អតីតកីឡាការិនីបាល់ទះ ច័ន្ទ លាងឈីវ និងកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ីុំ។ រូបថត​ផ្តល់ដោយ លោក កាំង សុធា និង Ken Gadaffi
ដោយ:
បន្ទាប់​ពី​​ដណ្ដើម​បាន​មេដាយ​មាស​កាល​ពី​ម្សិលមិញ ក្នុង​កម្មវិធី​កីឡា​ទ្វីប​អាស៊ី Asian Game 2014 កីឡា​ការិនី ស៊ន សៀវម៉ី បាន​ជាប់​ឈ្មោះ​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា គឺ​ជា​​អត្តពលិក​ដែល​នាំមេដាយ​ទី​៧​ជូន​ជាតិ និង​ជា​មេដាយ​មាស​ទីមួយ​ផង​ដែរ​សម្រាប់​កម្ពុជា។



ទោះ​ជា​កីឡា Asian Games បង្កើត​ឡើង​បាន​ ១៧ លើក​មក​ហើយ​ក៏​ពិត​មែន ប៉ុន្តែបើគិត​ចាប់​តាំងពី​ឆ្នាំ​១៩៥៤​មក ​​កម្ពុជា ធ្លាប់​បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ចូលរួម​បាន​តែ ១១លើក​ប៉ុណ្ណោះ ព្រោះ​មាន​ឆ្នាំ​ខ្លះ​កម្ពុជា​មិន​ចូលរួម​​ដោយ​សារ​មាន​វិបត្តិ​សង្គ្រាម​ក្នុង​ស្រុក។

ការ​ចូលរួម​ទាំង ១១ លើក​នេះ ​កម្ពុជា ​ឈ្នះ​មេដាយ​មាស ១  ប្រាក់២  និងសំរឹទ្ធ៤  ប៉ុន្តែ​ឯក​សារ​លំអិត​ទាក់ទង​នឹង​អត្តពលិក ប្រភេទកីឡា​ដែល​កម្ពុជា បាន​ចូល​រួម​នោះ មិនមាន​ការ​ចង​ក្រង​ទុក​ឲ្យ​បាន​ត្រឹម​ត្រូវនោះ​ឡើយ។

សម្រាប់​ឆ្នាំ​ដែល​កម្ពុជា​ឈ្នះ​មេដាយ​មាន (ផ្អែក​លើ​ឯកសារ​បរទេស)៖
១) Asian Games លើក​ទី ៤ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ឆ្នាំ ១៩៦២ លោក យូ ជិនហុង ជា​អ្នក​ឈ្នះ​មេដាយ​សំរឹទ្ធ ផ្នែក​កីឡា​ប្រដាក់​សកល ទម្ងន់ ៥៨ គីឡូក្រាម។

២) Asian Games លើក​ទី ៦
នៅទីក្រុង​បាងកក ​ប្រទេស​ថៃ ក្នុង​ឆ្នាំ ១៩៧០ កម្ពុជា​ឈ្នះ​មេដាយ​ចំនួន ៥ រួម​មាន៖
• កីឡា​ប្រដាក់​សកល៖ លោក ខៀវ សឿន និង លោក ឡុង សាវឿន មេដាយ​ប្រាក់​ម្នាក់​មួយ​គ្រឿង
• ហែល​ទឹក៖ តាម​ឯកសារ​ជា​អន្តរជាតិ​បាន​សរសេរ​ថា​កម្ពុជា ឈ្នះ​មេដាយ​វិញ្ញាសា​នេះ​ចំនួន ២ គ្រឿង ដោយ​លោក ផាត់ សំអុន ឈ្នះ​មេដាយ​សំរឹទ្ធ តែ​ម្នាក់​ទៀត​មិន​ឯកសារ​បញ្ជាក់​ច្បាស់​លាស់។
• កីឡា​បាល់ទះ​នារី៖ ឈ្នះ​មេដាយ​សំរឹទ្ធ១ ដែល​ក្នុង​នោះ លោកយាយ ច័ន្ទ លាងឈីវ ក៏​ធ្លាប់​បាន​អះអាងថា គាត់​ក៏​ជា​សមាជិក​ម្នាក់នៅ​ក្នុងក្រុម​ផង​ដែរ។

៤) Asian Games លើក​ទី ១៧ នៅ​កូរ៉េខាងត្បូង ឆ្នាំ ២០១៤ កីឡា​ការិនី ស៊ន សៀវម៉ី កីឡា​តេក្វាន់ដូ វិញ្ញាសា​ប្រយុទ្ធ​ក្រោម​ទម្ងន់ ៧៣ គីឡូក្រាម ឈ្នះ​មេដាយ​មាស៕





© រក្សាសិទ្ធិដោយ thmeythmey.com