កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ កម្ពុជា​ប៉ះម្ចាស់​ផ្ទះ​ហ្វីលីពីន​នៅ​ម៉ោង​៧យប់នេះ
14, Nov 2014 , 10:54 am        
រូបភាព
ដោយ:
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​សួរសុខទុក្ខ​ម្ចាស់ផ្ទះ​ហ្វីលីពីន នៅវេលា​ម៉ោង៧យប់​ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៤ នេះ​ដែលជា​ជំនួប​មិត្តភាព​អន្តរជាតិ នៅ​កីឡដ្ឋាន​Rizal Memorial Stadium ក្នុង​ក្រុង​ម៉ានីល។



ក្រុម​ជម្រើសជាតិ​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​តាំងពី​ថ្ងៃទី ១២ វិច្ឆិកា មកម្ល៉េះ ដែល​ដឹកនាំ​ដោយ​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ រួមទាំង​លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon និង​ជំនួយការ ៥ នាក់​ផ្សេង អមដោយ​កីឡាករ ២០ នាក់។

តាម​ការព្យាករណ៍​បឋម សម្រាប់​ជម្រើស ១១ នាក់​ដំបូង​នៅ​យប់​នេះ​ទំនងជា អ្នកចាំទី​គឺ ស៊ូ យ៉ា​ទី, ខ្សែការពារ សឿ​យ វិសាល, សាយ ពិសិដ្ឋ, សុខ សុវណ្ណ និង មូល តារា​វ័​ន្ត។ ចំណែក​ខ្សែបម្រើ គួច សុ​កុម្ភៈ, ង​យ ស្រ៊ី​ន, សុះ សូ​ហា​ណា, ហុង ផេង, រស់ សំអឿន ហើយ​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី ចាប់ដៃ​ជាមួយ សុខ ចាន់​រស្មី។

សម្រាប់ ៥ ប្រកួត​ចុងក្រោយ​របស់​កម្ពុ​ជាមាន៖
២០ តុលា ២០១៤ កម្ពុជា ១ – ០ ប្រ៊ុយណេ (វគ្គ​ជម្រុះ AFF Suzuki Cup 2014)
១៨ តុលា ២០១៤ កម្ពុជា ០ – ១ មី​យ៉ាន់​ម៉ា (វគ្គ​ជម្រុះ AFF Suzuki Cup 2014)
១៦ តុលា ២០១៤ កម្ពុជា ៣ – ២ ទី​ម័​រ​ខាងកើត (វគ្គ​ជម្រុះ AFF Suzuki Cup 2014)
១២ តុលា ២០១៤ កម្ពុជា ២ – ៣ ឡាវ (វគ្គ​ជម្រុះ AFF Suzuki Cup 2014)
២៥ កញ្ញា ២០១៤ កម្ពុជា ១ – ០ ឥណ្ឌូណេស៊ី (ប្រកួត​មិត្តភាព​អន្តរជាតិ)

ចំណែក ៥ ប្រកួត​ចុងក្រោយ​របស់​ហ្វីលីពីន វិញ​មាន៖
៩ វិច្ឆិកា ២០១៤ ថៃ ៣ – ០ ហ្វីលីពីន (ប្រកួត​មិត្តភាព​អន្តរជាតិ)
២១ តុលា ២០១៤ ហ្វីលីពីន ៣ – ០ ណេ​ប៉ាល់ (ប្រកួត​មិត្តភាព​អន្តរជាតិ)
១២ តុលា ២០១៤ ហ្វីលីពីន ៥ – ០ Papua New Guinea (ប្រកួត​មិត្តភាព​អន្តរជាតិ)
៦ កញ្ញា ២០១៤ ហ្វីលីពីន ២ – ៣ (ម៉ោង​បន្ថែម) មី​យ៉ាន់​ម៉ា (Philippine Peace Cup)
៣ កញ្ញា ២០១៤ ហ្វីលីពីន ៥ – ១ តៃវ៉ាន់ (Philippine Peace Cup)

ងាក​ទៅ​មើល​ប្រវត្តិ​ជួបគ្នា​រវាង​ក្រុម​ទាំង ២ ក្នុងចំណោម ៤ លើកចុងក្រោយ​គឺ៖
២៤ មីនា ២០១៣ ហ្វីលីពីន ៨ – ០ កម្ពុជា (វគ្គ​ជម្រើស AFC Challenge Cup)
៥ កញ្ញា ២០១២ កម្ពុជា ០ – ០ ហ្វីលីពីន (ប្រ​កូត​មិត្តភាព​អន្តរជាតិ)
២៦ តុលា ២០១០ ហ្វីលីពីន ០ – ០ កម្ពុជា (វគ្គ​ជម្រុះ AFF Suzuki Cup 2010)
២៣ តុលា ២០០៨ កម្ពុជា ២ – ៣ ហ្វីលីពីន (វគ្គ​ជម្រុះ AFF Suzuki Cup 2008)

ចុះ​សម្រាប់​យប់​នេះ​វិញ តើ​កម្ពុជា ឬ ម្ចាស់ផ្ទះ​ហ្វីលីពីន អាច​ដណ្ដើម​ជ័យជម្នះ​បាន?

© រក្សាសិទ្ធិដោយ thmeythmey.com