កីឡាជាតិ
ជាតិ
Pate 310 និង Davies Paints ទទួលបាន​ជ័យជម្នះ​លើកដំបូង​នៅ​វគ្គ១/២
17, Nov 2014 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុម Pate 310 និង​ក្រុម Davies Paints បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​លើកដំបូង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​កីឡាបាល់បោះ Cambodia Baskeball League កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។



សម្រាប់​ការប្រកួត​គូ​ទីមួយ ក្រុម Pate 310 បានទទួល​ជ័យជម្នះ បន្ទាប់ពី​ក្រុម Mekong Tigers បាន​បោះបង់ចោល​ការប្រកួត​នៅ១:៣០នាទីចុងក្រោយ ដោយសារ​មាន​បញ្ហា​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច។ អាជ្ញាកណ្តាល​បានសម្រេច​ឲ្យ Pate 310 ឈ្នះ​ដោយ​ស្វ័យប្រវត្តិ។

នា​ការប្រកួត​បន្ទាប់  ក្រុម Davies Paints បានទទួល​ជ័យជម្នះ​លើ Emperors ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ៦៩ ទល់នឹង៦៣ ។ ក្រុម Emperors នឹង​ព្យាយាម​វាយបក​វិញ​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា ក្រុម Mekong Tigers នឹង​ត្រឡប់​ចូល​ប្រកួត​វិញ​ឬ​យ៉ាងណា​នោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com