កីឡាជាតិ
ជាតិ
ភួង សុខ​សាន់​ណា៖ បរិច្ចាគ​ឈាម​ជា​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ ក្រៅពី​លេង​កីឡា​ដើម្បី​ជាតិ
04, Dec 2014 , 10:21 am        
រូបភាព
ដោយ:
«បរិច្ចាគ​ឈាម​ជា​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ ក្រៅពី​លេង​កីឡា​ដើម្បី​ជាតិ» នេះ​សម្ដី​របស់​កីឡាករ​បាល់ទាត់ ភួង សុខ​សាន់​ណា ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា មកពី​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ (ទ័ព) បានលើកឡើង​ក្រោយ​រូបគេ​បានធ្វើ​អំពើរ​សប្បុរសធម៌​មួយ​នេះ។



កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ដល់​អ្នកជិតខាង​របស់​ខ្លួន​ក្រោយពេល​ទទួលបាន​ដំណឹង​តាម Facebook ថា​ត្រូវការ​ឈាម​ជាបន្ទាន់​ដើម្បី​ព្យាបាល​ជំងឺ​ក្រលៀន​ទាំងសងខាង។ «ខ្ញុំ​ធ្វើបែបនេះ​ព្រោះ​យល់ថា ផ្ដល់​ឈាម​មិនមាន​ប៉ះពាល់​ដល់​សុខភាព​សម្រាប់​អ្នកលេង​កីឡា​ដូចជា​ខ្ញុំ​នោះទេ។ ខ្ញុំ​ធ្វើ​នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកជំងឺ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន»។ សាន់​ណា បញ្ជាក់។

បើតាម Facebook កីឡាករ​ដែល​បណ្ដុះបណ្ដាល​នៅ​ក្លិប​ទ័ព​មួយ​នេះ​បាន​ជូនពរ​ដល់​អ្នក​ដល់​អ្ន​ក​ជំងឺ​ដែលមាន​ឈ្មោះថា «ធា» បាន​ឆាប់​ជាសះស្បើយ ក្រោយពេល​បរិច្ចាក​ឈាម​កាលពី​ថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១៤ ថ្មីៗ ។

ភួង សុខ​សាន់​ណា បាន​ផ្ដាំផ្ញើ​ដល់​មិន​រួម​អាជីព ឬ មហាជន​ទាំងអស់​ថា ការផ្ដល់​ឈាម​មិនមាន​ប៉ះពាល់​ដល់​សុខភាព​ឡើយ ហើយ​ថែមទាំង​អាចជួយ​ដល់​អ្នកជំងឺ​ថែម​ទៀតផង។ ដូច្នេះ​ប្រសិនបើ​គ្រប់គ្នា​ចង់​ជួយ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម សូមកុំ​រួញរា​អី។

កើត​នៅ​ឆ្នាំ ១៩៩២ សាន់​ណា បាន​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លិប​ក្រសួងការពារជាតិ កាលពី​ឆ្នាំ ២០១០ រហូតដល់​បច្ចុប្បន្ន។ រូបគេ​ត្រូវបាន​លោកគ្រូ​ជម្រើសជាតិ​ជនជាតិ​កូរ៉េខាងត្បូង កោះហៅ​ឱ្យចូល​បម្រើ​ជាតិ​ជាប្រចាំ​ទាំង​ឈុត​យុវជន និង​ក្រុម​ឈុត​ធំ ហើយ​ចុង​ក្រោយនេះ​គេ​បានធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ជាតិ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2014 នៅ​ប្រទេស​ឡាវ កាលពី​ខែ តុលា៕



© រក្សាសិទ្ធិដោយ thmeythmey.com