កីឡាជាតិ
ជាតិ
កីឡាការិនី សំ ថា​រ័ត្ន ឡើង​សង្វៀន ONE FC នៅ​ហ្វីលីពីន នា​វេលា​ម៉ោង៧យប់​នេះ
05, Dec 2014 , 2:58 pm        
រូបភាព
ដោយ: រួបរួម
កីឡាការិនី សំ ថា​រ័ត្ន ដែលមាន​រហស្សនាម​ថា «តា​ឡ​ន​តន» ឬ «កង្កែប​តូច» (Little Frog) នឹង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Warrior’s Way របស់ ONE FC នៅលើ​សង្វៀន Mall Of Asia Arena ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​វេលា​ម៉ោង៧ ល្ងាច​ថ្ងៃ​សុក្រ​នេះ ដោយ​ត្រូវ​តទល់​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ Jujeath Nagaowa។



នេះ​ជា​បង្ហាញខ្លួន​លើក​ទី​ពីរ​របស់ សំ ថា​រ័ត្ន នៅក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ស្ថាប័ន ONE FC ប៉ុន្តែ​វា​ជា​វត្តមាន​លើកដំបូង​របស់​កីឡាការិនី​វ័យ២៤ឆ្នាំ​រូបនេះ នៅលើ​សង្វៀន​ក្រៅប្រទេស ហើយ​ត្រូវ​តទល់​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ​ថែមទៀត។

នៅលើ​សង្វៀន​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍​ដែលមាន​ឈ្មោះថា Rise of the Kingdom កាលពី​ថ្ងៃទី១២ ខែកញ្ញា សំ ថា​រ័ត្ន ដែលមាន​ជំនាញ​ល្បុ​ក​ត្តោ និង​ក្បាច់គុន​បុរាណ​ខ្មែរ បាន​យកឈ្នះ​មិត្ត​រួម​ជាតិ វី ស្រី​ឆៃ ក្នុង​ទឹក​ទីមួយ។

កីឡាការិនី​ហ្វីលីពីន Jujeath Nagaowa អាយុ២៧ឆ្នាំ ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​កីឡាការិនី​ឥណ្ឌា Jeet Toshi ក្នុង​ព្រឹត្តិការណ៍ ONE FC-Rise of Heroes នៅលើ Mall Of Asia Arena កាលពីដើម​ខែឧសភា​ក​ន្ល​ង​មក។

តើ​សំ ថា​រ័ត្ន អាច​ក្លាយជា​ជ័យលាភី​ទីមួយ​របស់​កម្ពុជា​នៅលើ​សង្វៀន​អន្តរជាតិ​ដែល​រៀបចំ​ដោយ​ស្ថាប័ន ONE FC បានដែរ​ឬទេ?




© រក្សាសិទ្ធិដោយ thmeythmey.com