ពីនេះ ពីនោះ
អន្តរជាតិ
គន្លឹះ ១០ ប្រការ​នឹង​ជួយ​ឲ្យ​អ្នក​កា្ល​យ​ជា​មហាសេដ្ឋី​នៅ​វ័យក្មេង
05, Dec 2014 , 7:00 pm        
រូបភាព
ដោយ:

ក្ដី​ស្រ​ម៉ៃ​ដើម្បី​ក្លាយជា​មហាសេដ្ឋី​មួយរូប​គឺ​វា​ជាការ​លំបាក​ណាស់​ទៅហើយ ប៉ុន្តែ​ក្ដី​ស្រ​ម៉ៃ​ដើម្បី​ក្លាយជា​មហាសេដ្ឋី​ឲ្យ​បាន​នៅ​វ័យក្មេង​នោះ គឺ​វា​ជា​រឿង​មួយ​ដែល​ពិបាក​នឹងធ្វើ​បាន​ណាស់ ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ​Entrepreneur ដើម្បី​ឲ្យ​ក្ដី​ស្រ​ម៉ៃ​ក្នុងការ​ក្លាយជា​ជា​មហាសេដ្ឋី​នៅ​វ័យក្មេង គឺ​លោកអ្នក​គ្រាន់តែ​ដើរ​តាម​គន្លឹះ ១០ ជំហាន​តែប៉ុណ្ណោះ។


គន្លឹះ​ទាំង ១០ ជំហាន​នោះ​គឺមាន​រួមមាន​ដូចតទៅ៖

ជំហាន​ទី១ តាម​ស្វែងរក​ប្រាក់៖ ព្រោះថា​ក្នុង​បរិបទ​បច្ចុប្បន្ននេះ​ដើម្បី​ក្លាយជា​អ្នកមាន គឺ​អ្នក​ត្រូវតែ​ស្វែងរក​ប្រាក់ចំណូល​ឲ្យ​បាន​ច្រើន មិនត្រូវ​រង់ចាំ​សំណាង​នោះទេ។ ឧទាហរណ៍ អ្នក​ត្រូវ​គិតថា ថ្ងៃនេះ​ខ្ញុំ​ទទួលបាន​ប្រាក់ខែ ៣០០០ ដុល្លារ ៩ ឆ្នាំក្រោយ​ឆ្នាំ​ត្រូវតែមាន​ប្រាក់ខែ ២ ម៉ឺន​ដុល្លារ។

ជំហាន​ទី២ ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​អ្វីដែល​ខ្លួន​កំពុង​ធ្វើ ៖ ឧទាហរណ៍  ខ្ញុំ​មិន​ទិញ​នាឡិកា​ឬ​រថយន្ត​ប្រណីត​ជាដាច់ខាត រហូតដល់​អាជីវកម្ម​និង​ការវិនិយោគ​របស់ខ្ញុំ មាន​សុវត្ថិភាព​ច្រើន​នៃ​ប្រាក់ចំណូល។ខ្ញុំ​នៅតែ​បើកបរ​រថយន្ត​តូយ៉ូតា​កាមរី​ចាស់​មួយ​នេះ​ដដែល ទោះបីជា​នៅពេលដែល​ខ្ញុំ​បានក្លាយ​ទៅជា​សេដ្ឋី​មួយរូប​ដ៏​ដោយ។

ជំហាន​ទី៣ សន្សំ​ប្រាក់​ទុក​ដើម្បី​វិនិយោគ​បន្ថែម៖ មូលហេតុ​តែមួយគត់​ដើម្បី​សន្សំ​ប្រាក់​គឺ​យក​វា​ទៅ​វិនិយោគ។

ជំហាន​ទី៤ ចៀសវាង​ការជាប់​បំណុល៖អ្នកមាន​ប្រើ​បំណុល​ដើម្បី​ពង្រីក​ការវិនិយោគ​និង​ការរីកលូតលាស់​លំហូរ​សាច់ប្រាក់។ប្រជាជន​ក្រីក្រ​ប្រើ​បំណុល​ដើម្បី​ទិញ​អ្វីដែល​ធ្វើឱ្យ​អ្នកមាន​កាន់​មាន​ឡើង​ថែមទៀត។

ជំហាន​ទី៥ ថែទាំ​ប្រាក់កាស​ដូចជា​ការស្រលាញ់​មនុស្ស​ម្នាក់៖ ដើម្បី​ក្លាយជា​អ្នកមាន អ្នកនឹង​ត្រូវតែ​ធ្វើ​កិច្ចការ​នេះ​ជា​អាទិភាព គឺ​ស្រលាញ់​ប្រាក់​ដូចជា​ស្រលាញ់​នរណាម្នាក់។បើ​អ្នក​មិន​អើពើ​នឹង​លុយ​ទេ វា​នឹងមិន​អើពើ​ពី​អ្នក​ដូចគ្នា ហើយ​ពេលខ្លះ​វា​នឹង​ចាក​ចេញពី​អ្នក​ហើយ​ទៅរក​នរណាម្នាក់​ដែល​ធ្វើ​កិច្ចការ​នេះ​ជា​អាទិភាព។

ជំហាន​ទី៦ប្រាក់​មិនចេះ​ដេកលក់​ទេ៖ប្រាក់​មិន​ស្គាល់​នាឡិកា​កាលវិភាគ​ឬ​ថ្ងៃ​ឈប់សម្រាក​ឡើយ។ប្រាក់​ស្រឡាញ់​មនុស្ស​ដែលមាន​ក្រមសីលធម៌​ការងារ​ដ៏​អស្ចារ្យ។

ជំហាន​ទី៧ភាពក្រីក្រ​មិនមែនជា​ឧបសគ្គ​នោះទេ៖លោក Bill Gates បាន​និយាយថា៖ «ប្រសិនបើ​អ្នក​កើតមក​ក្រ​វា​មិនមែនជា​កំហុស​របស់​អ្នក​នោះទេ។ប៉ុន្តែ​ប្រសិនបើ​អ្នកស្លាប់​ទៅវិញ​ក្រ​នោះ​វា​គឺជា​កំហុស​របស់​អ្នក»។

ជំហាន​ទី៨យក​សេដ្ឋី​ណា​ម្នាក់​ជា​គំរូ៖ទទួលយក​សេដ្ឋី​ដើម្បី​ធ្វើជា​គំរូ​ផ្ទាល់ខ្លួន​របស់​អ្នក​និង​សិក្សា​ឲ្យ​ច្បាស់​ពូ​អ្នកនោះ។អ្នកមាន​ភាគច្រើន​គឺ​មិន​កំណាញ់​ជាមួយ​ចំណេះដឹង​និង​ធនធាន​របស់​ពួកគេ​នោះទេ។

ជំហាន​ទី៩យកលុយ​របស់​អ្នកធ្វើការ​វិនិយោគ​កន្លែងធំ៖ ការវិនិយោគ​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា នឹងធ្វើ​ឲ្យ​អ្នក​ឆាប់​ក្លាយជា​សេដ្ឋី។

ជំហាន​ទី១០ត្រូវ​តម្រង់​ទៅរក​ប្រាក់ចំណេញ ១០ លាន​ដុល្លារ​មិនមែន១ ម៉ឺន​ដុល្លារ​នោះទេ៖កំហុស​ដ៏​ធំជាងគេ​តែមួយគត់​របស់​អ្នក គឺ​ការមិន​បានគិត​ឲ្យ​មាន​ម​ហិ​ច្ឆិ​តា​ធំ​គ្រប់គ្រាន់ ក្នុងការ​វិនិយោគ​លើ​ផ្នែក​ហិរញ្ញវត្ថុ៕


© រក្សាសិទ្ធិដោយ thmeythmey.com