កីឡាជាតិ
ជាតិ
បាល់បោះ៖ Pate 310 និង Davies Paints ប្រជែង​គ្នា​យក​ជើងឯក​នៅថ្ងៃនេះ
06, Dec 2014 , 8:40 am        
រូបភាព
ដោយ: ថ្មីៗ
ក្របខ័ណ្ឌ​កីឡាបាល់បោះ​កម្ពុជា (Cambodia Basketball League) បាន​ឈានដល់​សប្តាហ៍​ចុងក្រោយ​របស់ខ្លួន​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ក្រុម Pate 310 និង Davies Paints ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក ក្រោយ​ពេលដែល Emperors និង Mekong Tigers តទល់​គ្នា​សម្រាប់​តំណែង​លេខ​បី ដោយ​ការប្រកួត​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។



នៅវេលា​ម៉ោង៩ និង៣០នាទី ក្រុម Emperors និង Mekong Tigers ត្រូវ​ប្រជែង​គ្នា​សម្រាប់​តំណែង​លេខ​បី ដោយ​អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ១លាន​រៀល អមដោយ​មេដាយ​អនុស្សាវរីយ៍។
   
ឈានដល់​វេលា​ម៉ោង២រសៀល ក្រុម Pate 310 ដែល​បាន​ទម្លាក់ Mekong Tigers នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ត្រូវ​តទល់​ជាមួយ Davies Paints ដែល​បាន​បំបាក់ Emperors នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ។ ម្ចាស់​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់៤លាន​រៀល ខណៈ​ក្រុម​លេខ២ បាន​ប្រាក់រង្វាន់២លាន​រៀល៕

     

     ​​​  




© រក្សាសិទ្ធិដោយ thmeythmey.com