ជាតិ
សង្គមជាតិ
មនុស្ស​ជាង៥០០នាក់​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស
10, Dec 2014 , 10:00 am        
រូបភាព
រូបថត៖ លីកាដូ
រូបថត៖ លីកាដូ
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ជម្លោះដីធ្លី ប្រមាណ៥០០នាក់ បាន​ជួបជុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ«មាន​តុលាការ​ឯករាជ្យ មានការ​គោរព​សិទ្ធិមនុស្ស»។



នៅក្នុង​ឱកាស​នោះ អ្នកមាន​បញ្ហាដីធ្លី​ដែល​មកពី​តំបន់​បឹងកក់ បុរី​កីឡា ថ្មគោល ឡរ​ពាង និង​ជនជាតិដើម​ភាគតិច​ផង បាន​ថ្លែង​សារ​អំពី​បញ្ហា​ដែល​បាន​កើតឡើង​នៅក្នុង​សហគមន៍​របស់​ពួកគាត់​ដែលមាន​ដូចជា ។ បញ្ហាដីធ្លី ការបណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ជាដើម។

ក្រៅពី​ថ្លែង​សារ​ពី​ទុក្ខលំបាក ពួកគាត់​ក៏បាន​ទាមទារ​ឲ្យ​អជ្ញាធរ ដោះស្រាយ​ជូន​ពួកគាត់​ជាបន្ទាន់​អំពី​បញ្ហាដីធ្លី ការរំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​លំនៅដ្ឋាន។ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ និង​មិនទាន់មាន​សិទ្ធិ​លំនៅដ្ឋាន​ត្រឹមត្រូវ នៅ​ទូទាំងប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រមាណ៧០ម៉ឺន​នាក់។

ដោយឡែក​សកម្មជន​ដីធ្លី​នៅ​តំបន់​ក៏បាន​ទាមទារ​ឲ្យ​ដោះលែង ស្ត្រី​អ្នកភូមិ​បឹងកក់ សកម្មជន​សិទ្ធិមនុស្ស និង​ព្រះសង្ឃ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធ​ធនាគារ​ព្រៃ​សរ ម១ និង​ម២ ឲ្យ​នៅក្រៅ​ឃុំ​ផងដែរ។ គួរកត់សម្គាល់​ដែរ​ថា អាជ្ញាធរ​ដែនដី ក៏បាន​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ផងដែរ ដើម្បី​សំរួល​ដល់​ការជួបជុំ​ប្រារព្ធ​ទិវា សិទ្ធិមនុស្ស​របស់​ប្រជាពលរដ្ឋ៕


© រក្សាសិទ្ធិដោយ thmeythmey.com