ជាតិ
សង្គមជាតិ
វេប​សាយ ​www.careerlane.net​ ផ្តល់​ជូន​​លោក​អ្នក​​នូវ​​សេវា​​ការងារ​​ដោយ​​ឥត​គិត​ថ្លៃ​​
11, Dec 2014 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
តើ​លោកអ្នក​រកឃើញ​ការងារ​ដែល​អ្នក​ស្រលាញ់​ហើយ​រឺ​នៅ? ការងារ​មាន​ច្រើន​សណ្ឋាន ប៉ុន្តែ​នៅតែមាន​មនុស្ស​ត្អូញត្អែរ​ពី​ភាព​គ្មាន​ការងារ​ធ្វើ ហើយ​និយោជក​ភាគច្រើន​ក៏​ត្អូញត្អែរ​ពី​ភាព​ពិបាក​រក​និ​យោ​ជិ​ក។ តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទទួលបាន​ការងារ​ល្អ​ធ្វើ? ហើយ​ធ្វើ​ដូចម្តេច​ដើម្បី​មាន​បុគ្គលិក​ឆ្នើម?


Careerlane.net គឺជា​វែបសាយ​មួយ​ដែល​ផ្តល់នូវ​ការងារ​ជាច្រើន​បែប ច្រើនយ៉ាង ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដើម្បី​ផ្តល់ព័ត៌មាន​ពី​ទីផ្សារការងារ​ជូន​សិស្ស និស្សិត បុគ្គលិក ដោយ​លោកអ្នក​គ្រាន់តែ​ចុះឈ្មោះ​បើក​គណនី​ជាមួយ Careerlane ដោយ​ឥតគិតថ្លៃ បន្ទាប់មក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន៖

សម្រាប់​ក្រុមហ៊ុន៖
ដោយ​មើលឃើញ​ពី​ឧបសគ្គ​ក្នុងការ​ប្រកាស​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន បច្ចុប្បន្ន​ក្រុម-ហ៊ុន​យើងខ្ញុំ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដែល​ធ្វើអោយ​ការផ្សព្វផ្សាយ​កាន់តែ​ប្រសើរ​ក្នុង​ដំណើរការ​ជ្រើសរើស​បុគ្គ​លិ​ក។ លោកអ្នក​អាចធ្វើ​ការជ្រើសរើស​បុគ្គ​លិ​ក​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ឬ​ប្រកាស​ពី​តួនាទី​ដែល​ទំនេរ​ក្នុង​ក្រុមហ៊ុន​អ្នក​ដោយ​ឥតគិតថ្លៃ។ ម្យ៉ាងទៀត​លោកអ្នក​អាច​បើក​មើល​ប្រវត្តិរូប​សង្ខេប​របស់​បេក្ខជននីមួយៗ ហើយ​អាច​ធ្វើការ​ណាត់ជួប​សម្ភា​សន៍​តាម​កាលវិភាគ​ដែល​អ្នក​បានកំណត់ ។

សម្រាប់​អ្នកស្វែងរក​ការងារ៖
ភាព​គ្មាន​ការងារ​ធ្វើ និង​ការចង់​ផ្លាស់ប្តូរ​ការងារ​គឺជា​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ។ ដូចនេះហើយ Careerlane បាន​ជួយ​ដល់​លោកអ្នក​នូវ​ការស្វែងរក​ការងារ​ទាំងឡាយ តាម​វេ​ប​សាយ​ដែលមាន​ព័ត៌មាន​ការងារ​ជាច្រើន​ពី​បណ្តា​ក្រុមហ៊ុនល្បីៗនៅ​ទូទាំងប្រទេស​កម្ពុជា។ បន្ទាប់ពី​លោកអ្នក​មាន​គណនី​ក្នុង Careerlane រួចហើយ ប្រវត្តិរូប​សង្ខេប​រប​ស់ លោក​អ្នកនឹង​ត្រូវបាន​រក្សាទុក ហើយ​លោកអ្នក​ក៏​អាច​បន្ថែម​នូវ​ព័ត៌មានថ្មីៗដែល​អ្នកមាន ជាពិសេស​ជាងនេះទៅទៀត យើង​នឹង​ធ្វើការ​ផ្តល់ព័ត៌មាន​ត្រលប់​ប្រសិនបើ​មាន​តំណែង ការងារ សម​ស្របតាម​សមត្ថភាព កំរិត​ជំនាញ និង​បទពិសោធន៍​ដែល​លោក​អ្នកមាន តាមរយៈ​អ៊ី​ម៊ែ​ល។

Careerlane ក៏មាន​វគ្គ​បណ្តុះបណ្តាល​ដល់​និស្សិត ជាពិសេស​អ្នកស្វែងរក​ការងារ​ធ្វើអោយ មាន​សមត្ថភាព​ពេញលេញ​ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព។

ចុះឈ្មោះ​ជាមួយ Careerlane ឥឡូវនេះ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ អាស័យដ្ឋាន​លេខ ៤អា​បេ(SKD), ផ្លូវជាតិ​លេខ ៥, ភូមិ​ស្ពាន​ខ្ពស់, សង្កាត់​គីឡូ​ម៉ែត​លេខ ៦, ខ័​ណ្ឌ​ឫស្សីកែវ, រាជធានី​ភ្នំពេញ។​

ទូរ​ស័​ព្ទៈ ០២៣ ៤៥ ៤៥ ៦៧៨, ០១២ ២៦០ ១៦៨
អ៊ី​ម៊ែ​លៈ [email protected]
វែបសាយៈ www.careerlane.net


© រក្សាសិទ្ធិដោយ thmeythmey.com